ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៤នាក់ (ស្រី១នាក់) បានស្លាប់ និងរបួសធ្ងន់ ៨នាក់ (ស្រី៣នាក់) ស្រាល៣នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២០ ឧសភា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១៥នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៧លើក ៕