ភ្នំពេញ៖ ជនបរទេសមកពីប្រទេសចំនួន៦ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសមិនឲ្យចូលស្រុកខ្មែរ ដេីម្បីទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ១៩នោះ ពេលនេះអាចចូលកម្ពុជាបានវិញហេីយ ប៉ុន្តែត្រូវធ្វេីតាមលក្ខខណ្ឌមួយចំនួន ។
យោងតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេច និរាករណ៍ ការផ្អាកមិនឱ្យជនរទេស មកពីប្រទេស អ៊ឺរ៉ង អ៊ិតតាលី អាល្លឺម៉ង់ បារាំង និងសហរដ្ឋអាមេរិក ដែលមានចែង នៅក្នុងសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ចុះកាលពីថ្ងៃទី១៤ និង១៥ ខែមីនា ឆ្នាំ២០២០ កន្លងមក ។
ការអនុញ្ញាតឱ្យភ្ញៀវបរទេស មកពីប្រទេសនេះ ចូលមកកម្ពុជាឡើងវិញ ធ្វើឡើងតាមចំណារឯកភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ និងយោងតាមការវិវត្តន៍សភាពការណ៍ នៃការរីករាលដាល ជំងឺកូវីដ១៩។
ប៉ុន្តែក៏ត្រូវភ្ជាប់មកនៅជាមួួយលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖