J​u​v​e​n​t​u​s​ ប​ដិ​សេ​ធ​សំ​ណើ​រ​ ៦៦​លា​ន​ផោ​ន​ពី​សំ​ណា​ក់​ B​a​r​c​e​l​o​n​a

0

កាសែតអង់គ្លេស The Sun បានចេញផ្សាយនៅថ្ងៃនេះក្លឹបយក្សជើងឯកអ៊ីតាលីច្រើនសម័យ Juventus ត្រូវបានគេដឹងថាបានបដិសេធសំណើរ ជាទឹកប្រាក់ប្រមាណជា ៦៦លានផោនពីក្លឹប Barcelon សុំទិញខ្សែការពារវ័យក្មេង De Ligt។

កីឡាករហូឡង់វ័យ ២០ឆ្នាំរូបនេះ គឺជាគោលដៅជាយូរណាស់មកហើយ តាំងតែពីមុនពេលផ្ទេរមកទឹកដី Turin ប្រទេសអ៊ីតាលីពីក្លឹប Ajax។ ផ្ទេរមកដល់ទឹកដីអ៊ីតាលីមិនទាន់បានមួយរដូវកាលផង Barcelona នៅតែមិនបោះបង់កីឡាកររូបនេះឡើយ ហើយសង្ឃឹមថានឹងអាចចរចានាំយករូបគាត់បាននារដូវក្តៅនេះ។

ទោះបីជាមិនអាចបំពេញតំណែងជាខ្សែការពារល្អខ្លាំងជូនក្លឹប ក្តីប៉ុន្តែចំពោះការរស់នៅវិញ De Ligt និងមិត្តស្រីពិតជារីករាយក្នុងការរស់នៅទីនេះខ្លាំងណាស់ ហើយមិនទាន់មានបំណងចង់ចាកចេញនៅឡើយ៕

ប្រែសម្រួល៖Lee