ថ្ងៃ១៩ ឧសភា បង្ក្រាបបទល្មើសគ្រឿងញៀន ២២ករណី ឃាត់ខ្លួនជនសង្ស័យ ៥១នាក់

0

ភ្នំពេញ៖ជនសង្ស័យចំនួន ៥១នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៩ ខែឧសភា ។ ក្នុងចំណោមជនសង្ស័យទាំង ៥១នាក់ មាន៖ ជួញដូរ ២២ករណី ឃាត់ ៤១នាក់ (ស្រី ៣នាក់) ប្រើប្រាស់ ៧ករណី ឃាត់ ១០នាក់ (ស្រី ១នាក់) ។

វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី១៩ ឧសភា រួមមាន៖ មេតំហ្វេតាមីន (Ice) = ៩១,៦៨ក្រាម និង៤៥កញ្ចប់តូច ។

+លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប៖

-នគរបាល: ១០អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៧ករណី ឃាត់ ១០នាក់ ចាប់យក Ice ៣,៩១ក្រាម ។ ២/បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។ ៣/បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់  ៣នាក់ និងអនុវត្តន៍ ដីកា ១ ចាប់ ១នាក់ ចាប់យក Ice ៤៨,៣១ ក្រាម ។ ៤/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យក Ice ២៦,២៨ក្រាម ។ ៥/កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice  ០,១២ក្រាម ។ ៦/កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ៣០កញ្ចប់តូច ។ ៧/ពោធ៍សាត់៖  ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ។ ៨/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៧០ក្រាម ។ ៩/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,១១ក្រាម ។ ១០/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ករណី ឃាត់ ១នាក់ ចាប់យក Ice ៦កញ្ចប់តូច  ។

-កងរាជអាវុធហត្ថ: ៤អង្គភាព៖ ១/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៥២ក្រាម ។ ២/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,១៦ក្រាម ។ ៣/សៀមរាប៖ ជួញដូរ ១ករណី ឃាត់៤នាក់ ចាប់យក Ice ៧,៥៧ក្រាម ។ ៤/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី  ឃាត់ ២នាក់ ចាប់យក Ice ៩កញ្ចប់តូច ៕