ប្រធានក្លិប PSG និយាយពី Beckham ,Zlatan និង Ronaldo

0

Nasser Al-Khelaifi ប្រធានក្លិបរបស់ PSG បានសរសើរចំពោះតារាបាល់ទាត់របស់ Juventus គឺ Cristiano Ronaldo ។​

ជាប្រធានក្រុមហ៊ុន Qatar Sports បានធ្វើការប្រៀបផ្ទឹមគ្នា រវាង Ronaldo និងការចុះ ហត្ថលេខាដ៏ធំ ពីអតីតកាលជាមួយ David Beckham និង Zlatan Ibrahimovic ខណៈដែលលោកបានសាទរចំពោះភាពស្រេកឃ្លានជោគជ័យរបស់ តារាបាល់ទាត់ព័រទុហ្កាល ។

គាត់បានប្រាប់ France Football ថា គាត់ (CR7) នៅតែមានកំលាំងចិត្ត ជាមួយឆន្ទះ កែលម្អខ្លួនរាល់ថ្ងៃ ហើយតែងតែរកិលនៃកម្រិតរបស់គាត់ទៅមុខ ។ខ្ញុំពិតជាកោតសរសើរឆន្ទៈឥតឈប់ឈរ របស់គាត់។គាត់គឺជាគំរូដ៏ល្អសម្រាប់អត្តពលិកទាំងអស់នាពេលអនាគត។

PSG ក៏មានចំណាប់អារម្មណ៍ដើម្បីចុះហត្ថលេខាយក Ronalod ថ្វីបើគាត់មានអាយុ ៣៥ឆ្នាំ ហើយកុងត្រារបស់គាត់នៅសល់ពីរឆ្នាំទៀត ជាមួយពហុកីឡដ្ឋាន នៅទីក្រុងតូរីន។
Al-Khelaifi បាននិយាយពីកីឡាករពីរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលធ្វើឲ្យមានឥទ្ធិពលដល់ក្លិប ហើយ Ronaldo ក៏ប្រហែលគ្នាដែរ។
លោកថា ខ្ញុំនៅតែអាចឆ្លុះបញ្ចាំងពីពេលវេលារបស់ Zlatan Ibrahimovic មានចរិកជាអ្នកដឹកនាំ មានភាពទាក់ទាញ និង សមត្ថភាព ក្នុងការសម្រេច​។ គាត់អាចទុកចិត្តបាន ហើយក៏ដឹងពីវិធីទប់ទល់នូវឧបសគ្គ។

និយាយពី David Beckham ថ្វីបើបាននៅជាមួយ PSG ក្នុងរយៈពេលខ្លី តែគាត់មានឥទ្ធិពលក្នុងការផ្លាស់ប្តូរក្លិបរបស់យើង​។ គាត់តែងតែវិនិយោគទៅលើការហ្វឹកហាត់ ការបណ្តុះបណ្តាល ការព្រួយបារម្ភរបស់គាត់ចំពោះការអនុវត្តន៍ ដើម្បីភាពជោគជ័យ ហើយចូលចិត្តធ្វើការជាក្រុម និងលក្ខណៈផ្តល់មកពីធម្មជាតិរបស់គាត់ គឺមានតម្លៃបំផុត។

ចំណែក Ronaldo វិញលោកថា មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារតែអាជីបរបស់គាត់ ហើយចង់លេង​ឲ្យបានយូរអង្វែង ឲ្យតែរាងកាយរបស់គាត់​សាកសម នឹងទទួលបន្ត។
Ronaldo ត្រូវបានគេមើលឃើញពីគោលដៅបន្ទាប់ របស់គាត់ ខណៈដែលកុងត្រាជាមួយក្លិបយក្ស​អ៊ីតាលី ជិតឈានដល់ទីបញ្ចប់៕