ខ្សែការពារ Leicester ក្លិបធំនៅអង់គ្លេស និង អេស្ប៉ាញកំពុងចាប់អារម្មណ៍

0

ក្លិប Leicester នៅតែសង្ឈឹមថា Caglar Soyuncu អាចនឹងបន្តកុងត្រាថ្មី ជាមួយក្លិប ទោះបីជា​ភ្នាក់ងាររបស់គាត់ព្យាយាម ទាក់ទង​ឲ្យចាកចេញទៅកាន់ ហង្សក្រហម ឬ ក្លិប អ្នកមានបុណ្យ បាសេឡូណា​។

ខ្សែការពាររូបនេះ ជា​កីឡាករដ៏សំខាន់ម្នាក់ ដែលលេងបានល្អនៅលីកកំពូលអង់គ្លេស មុន​វីរុសកូវីដ១៩ បានវាយលុក ឲ្យបាល់ទាត់ផ្អាកការប្រកួត។ ឥលូវនេះអតីតភ្នាក់ដោះដូររបស់គាត់ លោក Mustafa Dogru ដែលបានព្យាយាមចរចារSoyuncu ចេញពី Freiburg មកកាន់ Leicester នារដូវកាល ២០១៨ ហើយភ្នាក់ងាររូបនេះ បានអះអាងថា ពេលនេះ ក្រុម Barcelona កំពុងចាប់អារម្មណ៍ កីឡាករ​អាយុ ២៤ឆ្នាំ​រូបនេះ​។
Soyuncu បច្ចុប្បន្នតំណាងឲ្យក្រុម Arena 11 Sports ដែលមានមូលដ្ឋាននៅក្បែរទីក្រុងម៉ូនិក ដែលមានដៃគូរបស់គាត់ Sadio Mane និង Naby Keita ហើយមានអតិថិជន ដ៏ល្អ គឺ Marc-Andre ter Stegen ផងដែរ។

ថ្លែងប្រាប់ AS លោក Mustafa Dogru បានលើកឡើងថា វានឹងអាចទៅរួច ដែលក្លិប Barcelona អាច​ចុះហត្ថលេខាយក Caglar នារដូវកាលនេះ ដោយពួកគេធ្លាប់បានព្យាយាមចុះហត្ថលេខា យកពីក្លិប Altinordu របស់តួគី មុនពេលសាមីខ្លួនបានសម្រេច មកលេងនៅ Freiburg ក្នុងឆ្នាំ ២០១៦។​
Liverpool គឺជាក្រុមតែមួយគត់ក្នុង Premier League ដែលអាចចុះហត្ថលេខារូបគេប៉ុន្តែ Paris Saint-Germain ក៏អាចជាជម្រើសមួយផងដែរ។
ទោះបីជាយ៉ាងណា សាមីខ្លួនបានលើកឡើងថា លោកគ្មានបំណងចាកចេញពីកីឡដ្ឋាន King Power ទេ។ នៅក្នុងបទសម្ភាសន៍កាលពីខែមេសាគាត់បាននិយាយថា“ ខ្ញុំមិនគិតថាវាជាការត្រឹមត្រូវទេដែលត្រូវទៅកន្លែងណាមួយឥឡូវនេះ។ ខ្ញុំមានរដូវកាលល្អ។ សំខាន់បំផុតខ្ញុំនៅមានអ្វីជាច្រើនដែលត្រូវរៀន ‘៕