គិតមកត្រឹមថ្ងៃចន្ទម្សិលមិញនេះក្លឹបជាច្រើនដែលមានបំណងចង់បានគ្រូបង្វឹកលោក Mauricio Pochettino នឹងត្រូវបង្ខំចិត្តឲ្យបង់លុយប្រាក់សំណងមួយចំនួនទៅឲ្យក្លឹប Spurs ប៉ុន្តែមកដល់ថ្ងៃនេះមានន័យថា Pochettino អាចមានសិទ្ធក្នុងការចុះកុងត្រាជាមួយក្លឹបផ្សេងៗដោយមិនចាំបាច់អស់ចំណាយអ្វីឡើយ។
គ្រូបង្វឹកអាហ្សង់ទីនរូបនេះត្រូវបាន Spurs បណ្តេញចេញពីក្លឹបតាំងតែពីខែវិច្ឆិកាឆ្នាំ២០១៩បន្ទាប់ពីប្រកបការងារនៅទីនេះអស់រយៈពេល៥ឆ្នាំមកហើយហើយមកដល់ពេលនេះនៅមិនទាន់មានការងារថ្មីដែលត្រូវធ្វើនៅឡើយ។មានក្លឹបជាច្រើនត្រូវបានគេជឿជាក់ថាកំពុងទាក់ចិត្តចាប់អារម្មណ៍ចំពោះបេក្ខភាពគ្រូបង្វឹករូបនេះជាពិសេសចុងក្រោយនេះគឺ Newcastle។
គ្រូបង្វឹកវ័យ៤៨ឆ្នាំរូបនេះកាលពីរដូវកាលមុនបានជួយក្លឹបឡើងទៅដល់វគ្គ Champion League ជាលើកដំបូងនិងទទួលបានចំណាត់ថ្នាក់ទី៣នៅលីគកំពូលអង់គ្លេសផងត្រូវបានដាក់ជំនួសដោយអតីតគ្រូបង្វឹករបស់ក្លឹប Man United និង Chelsea គឺលោក Jose Mourinho៕
ប្រែសម្រួល៖Lee