The Sun នៅថ្ងៃអង្គារនេះបានសរសេរថាលីគកំពូលអេស្បាញ LaLiga បានត្រៀមផែនការរួចរាល់ហើយក្នុងការវិលត្រឡប់រដូវកាលរបស់ខ្លួនឡើងវិញហើយជាពិសេសេនោះគឺថានឹងអនុញ្ញាតិឲ្យមានអ្នកគាំទ្រប្រមាណជា១៩៧នាក់ផងដេរនៅក្នុងថ្ងៃនៃការប្រកួតដំបូង។
ជាមួយនឹងការហ្វឹកហាត់ដែលត្រូវបានធ្វើឡើងរួចមកហើយកាលពីថ្ងៃចន្ទម្សិលមិញដោយកីឡាករអាចធ្វើការហ្វឹកហាតជាក្រុមរហូតទៅដល់១០នាក់។ក្នុងនោះផងដែរប្រធានក្លឹបទាំងឡាយនៅលីគកំពូលមានទំនុកចិត្តថានឹងអាចដំណើរការប្រកួតឡើងវិញឲ្យបាននាថ្ងៃទី១២ខែមិថុនា។
មានលក្ខខណ្ឌមួយចំនួនក្នុងការវិលត្រឡប់លើកនេះដែរគួរឲ្យចាប់អារម្ណណ៍ដូចជាកីឡាករនិងបុគ្គលិកត្រូវធ្វើតេស្តមុនការប្រកួត២៤ម៉ោងនិងរបាយការណ៍នៃការវាស់កំដៅជាប្រចាំផងនៅពេលធ្វើដំណើរទៅដល់កីឡាដ្ឋាន។កីឡាករទាំងអស់មិនអនុញ្ញាតិឲ្យមានការចាប់ដៃគ្នានៅមុនការប្រកួតដូចធម្មតាឡើយប៉ុន្តែការអបអរសាទរគ្រាប់បាល់ប្រហែលជាអាចអនុញ្ញាតិ៕
ប្រែសម្រួល៖Lee