អតីតគ្រូ Juventus ថាមានតែ Klopp​ ដែលធ្វើឲ្យ Haaland កាន់តែល្អឥតខ្ជោះ 

0

Fabio Capello បានទទួចថា កីឡាករ  Erling Haaland «ពិតជាល្អ» សម្រាប់ហង្សក្រហម ហើយលោក Jurgen Klopp អាចនឹងចរចាធ្វើឲ្យកីឡាករសញ្ជាតិន័រវ៉េសនេះ កាន់តែល្អប្រសើរ​។

ខ្សែប្រយុទ្ធន័រវែសរូបនេះបានរកគ្រាប់បាល់បញ្ចូលទីនិងជួយដល់ក្រុម Dortmund  របស់ពួកគេជាមួយនឹងជ័យជម្នះ ៤-០ លើក្រុម Schalke ។

ភាពខ្លាំងរបស់ Haaland គឺបានបង្ហាញយ៉ាងពេញទំហឹង តាមរយៈការស្វែងរកគ្រាប់បាល់  ដែលមិនគួរ​ឲ្យជឿ រហូតដល់ទៅ ៤១គ្រាប់ ក្នុងចំណោម ៣៤ប្រកួត។

ជាមួយចំណុចខ្លាំងនេះដែរ អតីតគ្រូបង្វឹកក្លិប Juventus លោក Fabio Capello  បានលើកឡើងថា Premier League  គឺសាកសមនឹងចរិកលក្ខណៈរបស់តារាបាល់ទាត់រូបនេះ​។

លោកថា  Liverpool ជាកន្លែងដែលល្អ សម្រាប់  Erling Haaland​។ លោកបន្ថែមថា ជាមួយល្បឿន  វិធីសាស្ត្រលេងរបស់កីឡាករ ហើយបូករួមជាមួយ សមត្ថភាពបង្វឹករបស់លោក Klopp អាចជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ។

លោកបានបន្ថែមថា ក្រោមការដឹកនាំរបស់ Klopp​ តារាបាល់ទាត់ច្រើនណាស់ ដែលគេទទួលស្គាល់ទាំងនៅលើពិភពលោក និងពានអឺរ៉ុប  ដែលជាក់ស្តែង Mohammed Sala ដែលឆ្លងកាត់ការលេងនៅ Roma និង តោខៀវ ហើយត្រូវបានហង្សក្រហមយកមក បានក្លាយជាអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅរដូវកាល 2017-18 នៃលីកកំពូលអង់គ្លេស។

វាពិបាកស្រមៃណាស់ ដែល  Erling Haaland​ អាចរកបាន ៥០គ្រាប់នៅរដូវកាលនេះ ទោះបីជាផ្លាស់ពី RB Salzburg កាលពីខែមករា ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង នៅ Champions League ។​