សូមពលរដ្ឋ ពន្យាការរៀបការ ជប់លៀង ចាក់ធុងបាសរាំ ដើម្បីទប់ស្កាត់កូវីដ១៩

0

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងបានឲ្យដឹងថា គិតត្រឹមម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី ១៨ ឧសភា ២០២០ យេីងពុំរកឃេីញករណីជំងឺ COVID-19 ថ្មី ទេ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់ថាពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។

យេីងត្រូវបន្តអនុវត្ត គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្តចំនួន ១៥ ២៤២ ស្មេីនឹង ៩៣៧ ក្នុង១លាននាក់ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕