ស៊យនោះស៊យ កាយដីសោះ បែរជាប៉ះមីនតោន ទៅវិញ

0

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីន កម្ពុជានៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះបានឱ្យដឹងថា មានករណីផ្ទុះមីនតោនមួយ នៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហេតុការណ៍នេះកើតឡើង ដោយសារត្រាក់ទ័រកាយដី មួយគ្រឿង បានបើកជាន់មីនតោនកប់ក្នុងដី ហើយបានផ្ទុះឡើង បណ្តាលឱ្យអ្នកបើកបរ រងរបួសធ្ងន់ និងខូតខាតត្រាក់ទ័រមួយគ្រឿង។

លោក ហេង រតនា បានឲ្យសរសេរនៅលើ បណ្ដាញសង្គម ហ្វេសប៊ុកថា « ជាឧបហេតុ ឬជាភាពធ្វេសប្រហែស ឬជាភាពចៃដន្យ? ព្រឹតិ្តការណ៍កាយដីដោយគ្រាប់ B40 ដាក់លេីឡានដឹកដីក៏ផ្ទុះ ឆេះឡានដឹកដីនោះ សំណាងល្អអ្នកបេីកបរ រថយន្តដឹកដីនោះ ចុះពីរថយន្តមុនកេីតហេតុ! នៅថ្ងៃអាទិត្យទី១៧ ខែឧសភានេះ អេស្កាវ៉ាទ័រកាយដីធ្វេីផ្លូវ ផ្ទុះគ្រាប់មីនតោនទាំងព្រឹក ព្រលឹម (ម៉ោង៦ព្រឹក) »។

លោកបានឱ្យដឹងទៀតថា «តាមសំលេងក្នុងវីតេអូនោះបាននិយាយថា ហាមកាយកន្លែងផ្ទុះនោះ ព្រោះខ្លាចមានគ្រាប់មីន! ការផ្ទុះនេះធ្វេីឱ្យអ្នកបេីកបរ អេស្កាវ៉ាទ័រនោះរបួសធ្ងន់»។

លោកបានឱ្យដឹងបន្ថែមទៀតថា« គ្រោះថ្នាក់ទាំងនេះកេីត ឡេីងស្ថិតក្នុងតំបន់ អតីតសមភូមិ នៃខេត្តឧត្តរមានជ័យ និងខេត្តប្រាសាទព្រះវិហារ ដីត្រូវបានប្រេីប្រាស់មួយរយៈពេលមកហេីយ! នេះជាមរតកនៃសង្គ្រាមគឺ សំណល់ជាតិផ្ទុះពីសង្គ្រាម!»៕