អតីតខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ លោក Nicklas Bendtner បានលើកឡើងថា លោកបានបាត់បង់ប្រាក់ចំនួន 5.4 លានផោន តាមរយៈការញៀននឹងល្បែងបៀរ ។
Bendtner បានលាតត្រដាងព័ត៌មានលម្អិតនៃការញៀនរបស់គាត់នៅក្នុងកម្មវិធីទូរទស្សន៍ ជាមួយមិត្តស្រីរបស់គាត់ជាតារាម៉ូដែលដាណឺម៉ាក Philine Roepstorff ។
លោកថា លោកបានលេងល្បែងដោយចាញ់ប្រាក់ជាច្រើន ដោយក្នុងនោះពិបាកប្រាប់ថា ទឹកប្រាក់ប៉ុន្មានឲ្យប្រាកដ ប៉ុន្តែបើតាមការស្មាន គឺទំហំប្រហែល 5.4 លានផោន ដែលជាទឹកប្រាក់ ខ្ញុំយកមកភ្នាល់លេងកម្សាន្ត។បញ្ជាក់ផងដែរថា Nicklas Bendtner បានលេងឲ្យកាំភ្លើងធំ នៅឆ្នាំ ២០០៥ ដល់ ២០១៤ ហើយចន្លោះឆ្នាំនេះ បានខ្ចីជើងទៅលេងនៅ Birmingham City , Sunderland, Juventus ហើយបច្ចុប្បន្នកំពុងលេងឲ្យ Copenhagen នៅដាណឺម៉ាក៕