កម្មវិធីគ្រប់គ្រងអាជីវកម្ម BizXG ផ្តល់ភាពងាយស្រួល និង ប្រើមិនចាំបាច់បង់ប្រាក់

0

ភ្នំពេញ៖ ពិភពលោកក្នុងសម័យបដិវត្តឧស្សាហកម្មទី៤ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ការរស់នៅនិងការធ្វើជំនួញរបស់មនុស្សលោក។ នៅក្នុងការរស់នៅ បច្ចេកវិទ្យា បានផ្ដល់ដល់មនុស្សនូវភាពងាយស្រួលនិងឆាប់រហ័សក្នុងការទំនាក់ទំនងគ្នា។ យ៉ាងណាមិញនៅក្នុងការធ្វើជំនួញមនុស្សបានទាញយកនូវប្រយោជន៍យ៉ាងច្រើន ពីបច្ចេកវិទ្យា រាប់តាំងពីការប្រើប្រាស់ ទូរស័ព្ទដៃ កុំព្យូរទ័រ ក្នុងលក្ខខ័ណ្ឌ ងាយៗ និងស្មុគស្មាញ ដើម្បីអភិវឌ្ឍ និង ពង្រីកមុខជំនួញរបស់ខ្លួន។

ដោយឡែក នៅក្នុងព្រះរាជាណាចក្រកម្ពុជា សេដ្ផកិច្ចកំពុងរីកចម្រើនគួរអោយកត់សំគាល់ ដោយមានការវិនិយោគទុនពីបរទេសកាន់តែច្រើន។ ការណ៍នេះធ្វើអោយម្ចាស់ជំនួញក្នុងស្រុកត្រូវយកចិត្តទុកដាក់ដល់ការបណ្តាក់ទុនលើបច្ចេកវិទ្យា ដើម្បីអោយផលិតផល និងសេវាកម្ម របស់ខ្លួនឈានដល់កម្រិតមួយ ដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនក្រៅប្រទេស ឬ អាចឈានមុខគេសម្រាប់ជាប្រយោជន៍នៃមុខជំនួញ (Competitive Advantages)។

និយាយពីការបណ្តាក់ទុនខាងបច្ចេកវិទ្យា វាមិនមែនជារឿងសាមញ្ញពេកទេ ។ អ្នកត្រូវការក្រុមការងារបច្ចេកវិទ្យា (IT) មួយដែលខ្លាំងពូកែ និងត្រូវចំណាយលុយច្រើនគួរសម ដើម្បីទិញនិងថែទាំសម្ភារៈ បច្ចេកទេស និងទិញប្រព័ន្ធគ្រប់គ្រងជំនួញ ដែលទំនើប ងាយស្រួល និងដំណើរការលឿន មិនរអាក់រអួល ។

ដើម្បីជួយសម្រួលដល់បញ្ហាប្រឈមទាំងអស់ខាងលើ BizXG ត្រូវបានបង្កើតឡើងដោយអ្នកបច្ខេកទេសក្នុងស្រុក ដែលមានបទពិសោធន៍ជិត ២០ឆ្នាំ នៅក្នុងវិស័យ ( IT ) និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងជំនួញ។ វាជាប្រព័ន្ធដែលដំណើរការ Cloud (Cloud Based ) ដែលអនុញ្ញាតអោយម្ចាស់ជំនួញ ទិញសេវាកម្មប្រចាំខែឬប្រចាំឆ្នាំ ដោយមិនចាំបាច់ចំណាយប្រាក់ដ៏ច្រើនជាមុន ទៅទិញសម្ភារៈកុំព្យូទ័រមេ(server) និងប្រព័ន្ធគ្រប់គ្រងជំនួញ ដែលមិនដំណើរការ ជាពិសេសទៅទៀត ម្ចាស់ជំនួញអាចជ្រើសរើសមុខងារ (Subscription Plan) ដែលតម្រូវតាមទំហំអាជីវកម្មខ្លួន ចៀសវាងខ្ជះខ្ជាយប្រាក់កាស់ ។

នេះបើតាមការអះអាងរបស់លោក ជាម សាវុន ប្រធានក្រុមការងារ BizXG ហើយលោកបានបន្ថែមទៀតថា ៖ ចំណុចពិសេសរបស់BizXG គឺថា BizXGមិនមានអ្វីដែលត្រូវទាញយកតំឡើងរឺធ្វើបច្ចុប្បន្នភាពទេ។ អ្នកអាចចូលទៅកាន់ប្រព័ន្ធគ្រប់គ្រង BizXG របស់អ្នកយ៉ាងងាយស្រួលនិងបង្កើតកម្មវិធីនិងជ្រើសរើសជំរើសមុខងារ(subscription plan)និងជំរើសបង់ប្រាក់(payment period option)ដោយខ្លួនឯង។ មិនមានអ្វីដែលត្រូវទាញយកឬតំឡើងទេ! អ្នកត្រូវការតែកុំព្យូទ័រដែលមានភ្ជាប់អ៊ីនធើណែតនិងវែបប្រាវសឺ (web browser)ដែលអ្នកចូលចិត្តដូចជា Chrome, Firefox, Ms Edge ជាដើម។ អ្នកអាចប្រើប្រាស់កម្មវិធីរបស់អ្នកពីទីណាក៏បាន ពេលណាក៏បាន ហើយក្រុមអភិវឌ្ឍន៍របស់យើងតែងតែ និងកំពុងខិតខំធ្វើការនៅពីក្រោយឆាក ដើម្បីអោយប្រើប្រាស់មានលក្ខណៈងាយស្រួលតាមទូរស័ព្ទទៀត។ យើងនឹងបន្តធ្វើបច្ចុប្បន្នភាពនិងកែលំអកម្មវិធី BizXG យ៉ាងរលូននិងគ្មានការរំខាន។ ក្រុមច្នៃប្រឌិតរបស់យើងនឹងខិតខំធ្វើការផងដែរដោយបន្ថែមគំរូថ្មីសម្រាប់មុខងារពិសេសផ្សេងទៀត។ សូមធានាថាBizXG នឹងនៅតែមានភាពប្រសើរឡើងនិងងាយស្រួលប្រើពីមួយថ្ងៃទៅមួយថ្ងៃ ហើយនឹងរក្សានូវការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗទាំងអស់នាពេលអនាគត។  កតា្តសំខាន់គឺយើងស្តាប់អតិថិជនរបស់យើង ហើយយើងនឹងកែសម្រួលនិងបន្ថែមមុខងារថ្មីៗជាបន្តបន្ទាប់ដោយផ្អែកលើមតិយោបល់ត្រឡប់ពីអតិថិជន និងអ្នកប្រើប្រាស់ទូទាំងពិភពលោករបស់យើង។

អ្វីដែលពិសេសជាងនេះទៅទៀត ដើម្បីចូលរួមវិភាគទានជូនជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងជំងឺរាតត្បាតដ៏កាចសាហាវរបស់ពិភពលោក Covid-19 យើងមានកញ្ចប់សេវាកម្មប្រើដោយមិនបង់ប្រាក់ (Free of charge for Community) ដោយសំរួលជូនម្ចាស់អាជីវកម្មខ្នាតតូចបំផុត ប្រើប្រាស់ជាមួយបទពិសោធន៍ថ្មី ដែលមានភាពឆាប់រហ័សនិងងាយស្រួលនឹងប្រកួតប្រជែង ដោយរួមបញ្ចូលទាំងការគាំទ្រផ្នែកបច្ចេកទេសនិងការប្រើប្រាស់ដោយមិនគិតថ្លៃ។

ដើម្បីចុះឈ្មោះនិងបង្កើតកម្មវិធីដោយខ្លួនឯងសូមចូល https://console.bizxg.com/account/register

សំរាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://bizxg.com

សូមទាក់ទងទូរស័ព្ទលេខ៖ 088 8900001 ឬ 017 400600 ដើម្បីគាំទ្របញ្ហាបច្ចេកទេសឬបញ្ហាផ្សេងៗ