Rashford, Pogba និង De Gea ក្នុងចំណោមកីឡាករទាំងអស់ដែលត្រូវបានគេមើលឃើញមកដល់ទីលានហ្វឹកហាត់

0

​នៅថ្ងៃ​​នេះកី​ឡា​ក​រ​ល្បី​ៗ​រ​បស់​ក្លឹ​ប​បិ​សា​ច​ក្រ​ហម​ ​M​a​n​ ​U​ni​t​e​d​ ​ជា​ច្រើន​រូ​ប​ត្រូ​វ​បា​នគេ​មើ​ល​ឃើ​ញ​ថា​ធ្វើដំ​ណើ​រ​ម​ក​ដ​ល់ទី​លា​ន​ហ្វឹ​ក​ហាត់​វិ​ញ​ហើ​យ​មុ​ន​ពេ​ល​ដែល​កា​ល​កំ​ណ​ត់​វិ​ល​ត្រឡ​ប់​នៃ​លី​គ​កំ​ពូ​ល​អ​ង់​គ្លេស​ត្រូ​វ​បា​ន​ប្រ​កា​ស​ជា​ផ្លូ​វ​កា​រ​។

​ខ្សែ​ប្រ​យុ​​ទ្ធ Marcus Rashford ,ខ្សែបម្រើ Paul Pogba ព្រមទាំងអ្នកចាំទី David De Gea គឺស្ថិតក្នុងចំណោមកីឡាករល្បីៗរបស់ក្លឹបដែលបានមកដល់ទីលាន Carrington។The Sunsports ជឿជាក់ថាកីឡាករទាំងអស់ត្រូវបានរក្សាទុក១៥នាទីដើម្បីត្រួតពិនិត្យសុខភាពដែលជាផ្នែកមួយនៃការអនុវត្តគោលការណ៍សុវត្ថិភាព។

ទោះបីជាយ៉ាងណាក្តីគេជឿជាក់មានកីឡាករប្រមាណតែជា៩នាក់ប៉ុណ្ណោះដែលបានធ្វើដំណើរមកដល់ទីលានហ្វឹកហាត់នៅថ្ងៃនេះហើយក្រោយបានបន្តមានវត្តមាននៅទីនេះបានមួយរយៈខ្លីក៏ចាកចេញទៅវិញផងដែរ៕

ប្រែសម្រួល៖Lee