ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Callum Hudson Odoi ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃចន្ទនេះវេលាម៉ោងប្រមាណជា៤ភ្លឺនៅក្រោយពេលដែលកីឡាកររូបនេះត្រូវបានគេខលប្តឹងប៉ូលីសថាបានល្មើសទៅនឹងបម្រាមរបស់រដ្ឋាភិបាលដើម្បីជួបជាមួយនឹងម៉ូដេលដ៏ស្រស់ស្អាតម្នាក់នៅក្នុងផ្ទះរបស់ខ្លួននៅភាគខាងលិចទីក្រុងឡុង។
ក្រុមមន្ត្រីបានធ្វើដំណើរទៅដល់ផ្ទះរបស់កីឡាករវ័យ១៩ឆ្នាំនេះភ្លាមៗក្រោយទទួលបានទូរស័ព្ទពីស្ត្រីម្នាក់ដែលស្ថិតនៅជិតខាង។Odoi ដែលតេស្តឃើញវិជ្ជមានកូវីដ១៩កាលពីខែមិនាបានចាប់ផ្តើមទំនាក់ទំនងជាមួយនឹងម៉ូដេលស្រីរូបនេះតាមបណ្តាញសង្គមនិងបានបញ្ជូនរថយន្តដើម្បីយកនាងមកផ្ទះរបស់ខ្លួន។
អ្នកជិតខាងបាននិយាយថាស្ត្រីជាម៉ូដេលបានធ្វើដំណើរមកដល់ផ្ទះរបស់កីឡាកររូបនេះនៅវេលាម៉ោងប្រមាណជា៨ល្ងាចប៉ុន្តែកម្មវិធីជប់លៀងនៅជាន់លើត្រូវបានលឺពេញអគាររហូតដល់យប់ជ្រៅ។បើទោះបីជាមិនមានការអះអាងថាផ្ទះមួយណាជាអ្នកទទួលខុសត្រូវក្តីប៉ុន្តែក្រោយពេលដែលប៉ូលីសមកដល់ផ្ទះរបស់ Odoi នៅបន្តកម្មវិធីសប្បាយរីករាយនៅឡើយ៕
ប្រែសម្រួល៖Lee