ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់- ក្រូចឆ្មារ) សាងសង់សម្រចបាន ៨៦ ភាគរយ ហើយនឹងគ្រោងបញ្ចប់ នៅមុនខែមេសា ឆ្នាំ២០២១ខាងមុខ

0

ភ្នំពេញ ៖ ស្ពានមិត្តភាពកម្ពុជា -ចិន តភ្ជាប់ពីស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅ ស្រុកក្រូច ឆ្មារ (ខេត្ត ត្បូង ឃ្មុំ) ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃ ទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ បើ គិតរហូតមកដល់ត្រឹមពាក់កណ្តាល ខែ ឧសភា ឆ្នាំ ២០២០ នេះ ការស្ថាបនា សាងសង់ សម្រចបាន ៨៦ ភាគរយ ហើយ គ្រោងនឹងបញ្ចប់ នៅមុនខែ មេសា ឆ្នាំ ២០២១ ខាង មុខ ។នេះបើយោងតាម ការចុះផ្សាយ របស់ទូរទស្សន័BTV។

ប្រភពព័ត៌មានដែលទទួលបានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានមិត្តភាព កម្ពុជា- ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នេះ មានប្រវែងសរុប ១.១៣១ ម៉ែត្រ និងទទឹង ១៣,៥០ម ជាប្រភេទស្ពានបេតុង សរសៃ ដែក គ្រោង ចំណាយថវិកា សរុប ៥៦,៩៩៨ លានដុល្លារ សហរដ្ឋអាមេរិក ជា ហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃ សាធារណរដ្ឋ ប្រជាមានិតចិន រួមជា មួយ ថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយ ផលប៉ះពា ល់និងបោស សំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះ មានទីតាំងឋិត នៅ ត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ ទន្លេ មេគង្គ ទៅ ត្រើយខាងកើតស្ថិតនៅ ភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

គម្រោងស្ពា ន នេះសា ងសង់ ឡើងដោយ ក្រុមហ៊ុនសំណង់ សៀង ហៃគ្រុប (Shanghai Constru c tion Group) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុម ហ៊ុន ទីប្រឹក្សា បច្ចេកទេស ក្វាង ចូវ វ៉ានអាន ។ តាមគ្រោងការស្ថាបនា នេះ នឹងត្រូវចំណាយរយៈ ពេលចំនួន ៤២ ខែ ចាប់ពីខែ កុម្ភៈ ឆ្នាំ ២០១៨ ៕