ថ្ងៃចន្ទនេះនឹងដឹងថាកីឡាករណានៅលីគកំពូលអង់គ្លេសមានឆ្លងកូវីដ១៩

0

នៅថ្ងៃ​ច​ន្ទ​នេះ​ជា​ពេ​ល​វេ​លា​ត្រឡ​ប់​ម​ក​វិ​ញ​ជាផ្លូ​វ​កា​រ​ស​ម្រា​ប់​កីឡា​ករ​ទាំ​ង​អ​ស់​នៅ​លី​គកំ​ពូ​ល​អ​ង់​គ្លេ​ស ​P​r​e​m​i​e​r​ ​L​ea​g​u​e​ ​ហើ​យ​ក៏​ជា​ថ្ងៃ​ដើ​ម្បីអ​នុ​ញ្ញា​តិ​ឲ្យ​ពួ​ក​គេ​ធ្វើកា​រ​បោះ​ឆ្នោ​ត​ថា​តើ​ពួ​ក​គេ​ចង់​ត្រ​ឡ​ប់​ម​ក​ប្រ​កួ​ត​វិ​ញ​ឬ​មិ​ន​ទា​ន់​ចង់​។​​​

​ប៉ុ​ន្តែ​ក្នុ​ង​ពេ​ល​ដែ​ល​មក​ជួ​ប​ជុំ​គ្នា​លើ​ក​នេះ​ P​r​e​m​i​e​r​ L​e​a​​g​u​e ​បា​ន​ត្រៀម​ឧ​ប​ក​រ​ណ៍​ធ្វើ​តេ​ស្ត​រ​ក​កូវី​ដ​១​៩​ដ​ល់​ទៅ​រា​ប់​រយ​រួ​ច​ជា​ស្រេ​ច​ហើ​យដើ​ម្បី​តេ​ស្ត​កី​ឡា​ក​រ​ទាំ​ង​អស់​។​តា​ម​ពិ​ត​ការ​ធ្វើ​តេ​ស្ត​បា​ន​ធ្វើ​ឡើ​ង​ម្ត​ងដែ​រ​រួ​ច​ហើ​យ​ពេ​ល​ដែ​ល​កីឡា​ក​រ​បា​ន​ទ​ទួ​ល​ឧ​ប​ករ​ណ៍​និ​ង​ធ្វើ​តេ​ស្ត​ដោ​យ​ខ្លួ​ន​នៅផ្ទះហើយលទ្ធផលនឹងបង្ហាញប្រាប់នៅថ្ងៃចន្ទនេះ។

គួរបញ្ជាក់ដែរបើផែនការនឹងមិនមានអ្វីប្រែប្រួលហើយកីឡាករក៏យល់ព្រមក្នុងការវិលត្រឡប់មកប្រកួតវិញដែរនោះក្លឹបទាំងអស់នឹងចាប់ផ្តើមធ្វើការហ្វឹកហាត់ជាផ្លូវការដោយបែកចែកជាក្រុមកីឡាករតូចៗយ៉ាងហោចណាស់៥នាក់ចាប់ពីសប្តាហ៍នេះតទៅចំណែកឯកាលកំណត់ត្រឡប់របស់Premier Leagueគឺអាចជាថ្ងៃទី១២ខែមិថុនាឬ១៩មិថុនា៕

ប្រែសម្រួល៖Lee