ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើង ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ឧសភានេះថា សម្ដេចបានអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យអនាម័យតាមភោជនីយដ្ឋាន បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្ត អាចបិទជាបណ្តោះអាសន្ន រហូតរៀបចំមានអនាម័យហើយ ចាំអនុញ្ញាតឲ្យបើកជាឡើងថ្មីវិញ ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន សរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «សម្តេចបានអនុញ្ញាត អោយអាជ្ញាធរមូលដ្ឋាន ពិនិត្យអនាម័យតាម ភោជនីយដ្ឋាន បើខ្វះចន្លោះត្រូវណែនាំ បើណែនាំ មិនអនុវត្តអាចបិទ ជាបណ្តោះអាសន្ន រហូតរៀបចំមានអនាម័យ ហើយចាំអនុញ្ញាតអោយបើកជាថ្មីវិញ» ៕
