ថ្ងៃទី១២ នៃការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឃាត់យានយន្តល្មើសច្បាប់ជាង ១ពាន់គ្រឿង យកមកពិន័យតាមច្បាប់

0

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២០ នៃការ​រឹត​បន្ដឹង​ច្បាប់ ​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ទូ​ទាំង​ប្រទេស​ សមត្ថកិច្ចឃាត់​យានយន្ត​ល្មើសច្បាប់ចំនួន​​ ១.២១៦គ្រឿង​ ​ស្មើនឹង​​ ១.២១៦ករណី​ យកមកពិន័យ​តាមច្បាប់ ដែលមានចែងក្នុង​អនុក្រឹត្យ​លេខ​៣៩​ ។​

តាម​របាយការណ៍​ពី ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​យានយន្ដ​ទាំង ​​១.២១៦គ្រឿង​នេះ​ មាន​ម៉ូតូ​ចំនួន ​៨៩០​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​ ៨៩០ករណី​ និង​រថយន្ដ​ ចំនួន ៣២៦គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​ ៣២៦ករណី​ ។​

​ ក្នុង​នោះ​អំពើ​ល្មើស​ភាគច្រើន​ បើកបរ​ម៉ូតូ​អត់​មួក​សុវត្ថិភាព​ ដោយឡែក​សម្រាប់​អ្នក​បើករថយន្ដ​ អំពើ​ល្មើស​រួម​មាន​ មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​,​ ល្មើស​ល្បឿន​ ។​

សូមបញ្ជាក់ថា ​ក្នុង​រយៈពេល ​១២​ថ្ងៃ​ នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មាន​យានយន្ត​ចំនួន​ ២០.៨៩៦​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង ​២១.៦៣៣ករណី​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ ។​ ក្នុង​ចំណោម​យានយន្ដ​ទាំង ២០.៨៩៦គ្រឿង​នេះ​ មាន​ម៉ូតូ​ចំនួន​ ១៥.៣៣៨​គ្រឿង​ ល្មើសច្បាប់​ស្មើនឹង ១៦.១២៥​ករណី​ និង​រថយន្ដ​ ចំនួន ​៥.៥០៥​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង ​៥.៥០៨ករណី​ ។​ ​ក្នុង​នោះ​អំពើ​ល្មើស​ភាគច្រើន​ អត់​មួក​សុវត្ថិភាព​,​ អត់​កញ្ចក់​ និង​ជិះ​ប​ញ្ជ្រា​ស​ ។​

ដោយឡែក​ សម្រាប់​អ្នក​បើករថយន្ដ​ អំពើ​ល្មើស​រួម​មាន​ មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​,​ ល្មើស​ល្បឿន​,​បណ្ណ​បើកបរ​ ដឹក​លើស​ចំណុះ​,​ និង​ផ្ទុកទំនិញ​លើស​ ផ្លា​ក​លេខ​ភ្លើង​ ។ ​

​របាយការណ៍​ដដែល ​បាន​វាយតម្លៃថា ​រយៈពេល ​១២​ថ្ងៃនេះ​​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ។​ អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ យ៉ាង​ល្អ​ប្រសើរ​រយៈពេល​ ១២ថ្ងៃនេះ​ ៕