អតីតមេរបស់ក្លិប Barcelona លោក Joan Laporta បានលើកឡើងថា លោកចង់ជួបជុំវិញជាមួយលោក Pep Guardiola នៅក្លិប Barcelona នារដូវកាលក្តៅក្រោយ ក្នុងករណី លោកក្លាយជាប្រធានគ្រប់គ្រងក្លិបនេះ ។
Laporta ដែលបានកាន់តំណែងនៅពេលដែល Barcelona តែងតាំងលោក Guardiola ក្នុងឆ្នាំ ២០០៨ ។ថ្វីបើមានការលើកឡើងយ៉ាងដូច្នេះមែន កិច្ចសន្យារបស់ Guardiola នៅឯមេឃខៀវ ដំណើរការដល់ឆ្នាំ ២០២១ ហើយក្លិបដែលមានមូឡដ្ឋាន នៅ កាតាឡានមិនទាន់បានបង្ហាញជាសាធារណៈអំពីផែនការអនាគតរបស់គាត់នៅឡើយទេ។
ទោះជាយ៉ាងណា Laporta សង្ឃឹមថានឹងជំនួសតំណែងលោកJosep Bartomeu នៅឯ Nou Camp ហើយបន្ទាប់មកទាក់ទាញលោក Guardiola មកវិញ។លោកថា ខ្ញុំចង់បានគាត់មកកាន់អេស្ប៉ាញវិញ ប៉ុន្តែពេលនេះគាត់នៅជាមួយមេឃខៀវ អ៊ីចឹងវាជាការសម្រេចចិត្តរបស់គាត់ ។
លោកថា គាត់ជាកីឡាករបម្រុងដ៏ល្អរបស់ Barcelona ហើយកីឡាករនៅកាតាឡាន ចង់ឲ្យគាត់មកហ្វឹកហាត់នៅ Barca ម្តងទៀត។លោក Laporta បានបន្ថែមទៀតថា៖ «នៅពេលវេលាដ៏ត្រឹមត្រូវខ្ញុំនឹងនិយាយទៅកាន់មនុស្សដែលយើងគិតថាគួរតែជាគ្រូបង្វឹក Barca ពីឆ្នាំ ២០២១ ៕