តារាបាល់ទាត់របស់ក្លិប PSG លោក Jurgen Klopp ហាក់កំពុងត្រូវបានបញ្ជោរសរសើរ បន្ទាប់ពីលោក Jurgen Klopp បានខលទៅកាន់ឪពុករបស់គាត់ ដើម្បីពិភាក្សាអំពីអនាគត ក្នុងការផ្លាស់ប្តូរមួយដ៏គួរឲ្យទាក់ទាញ នារដូវកាលក្តៅក្រោយ។
Paris Saint-Germain និងតារាឆ្នើមរបស់បារាំង Kylian Mbappe ត្រូវបានគេរាយការណ៍ថាមានភាពរអាក់រអួលដោយសារចំណាប់អារម្មណ៍ដែល Liverpool បានបង្ហាញចំពោះរូបគេ។
ហង្សក្រហមបានត្រៀមជើងព្រួលជាយូរណាស់មកហើយ ដើម្បីទំនាក់ទំនងជាមួយតារាបាល់ទាត់របស់បារាំង ។ ទន្ទឹមគ្នានេះដែរ គ្រូបង្វឹកហង្សក្រហម ក៏មិនលាក់អំពីអារម្មណ៍ សរសើរចំពោះកីឡាករ បាល់ទាត់អាយុ២១ ឆ្នាំនេះដែរ ។
កាសែត Le10Sport របស់បារាំង បានអះអាងថា Klopp បានទាក់ទងទៅកាន់លោក Wilfried ឪពុករបស់ Mbappe ទាក់ទងនឹងការផ្ទេរ ដ៏មានសក្តានុពល នារដូវក្តៅខាងមុខ ។
ខាងក្លិបហង្សក្រហមបានលើកឡើងថា វាជាព្រឹត្តិការណ៍នៃទីផ្សារ កេរ្តិ៍ឈ្មោះដ៏ធំ ក្នុងករណីដែលកីឡាករសេនីហ្កាល ចាកចេញទៅលេងនៅវាលស្មៅថ្មី ។
ដើមឡើយតួរលេខ ២៥០ លានផោន ត្រូវបានគេយកមកប្រើប្រាស់ក្នុងទីផ្សារដោះដូរ ប៉ុន្តែទំហំសាច់ប្រាក់នេះវានឹងមិនអាចទៅរួច ក្នុងពេលដែល កំពុងមានបញ្ហាដោយវីរុស កូវីដ ១៩ វាយលុក។
បញ្ជាក់ផងដែរថា ហង្សក្រហមធ្លាប់បានទាក់ទង តារាបាល់ទាត់បារាំងខាងលើ កាលពីឆ្នាំ ២០១៧ អំឡុងពេលដែលគាត់នៅ Monaco ហើយក៏មុនពេលដែល គាត់បានផ្លាស់ កេរ្តិ៍ឈ្មោះ ដ៏ធំ នៅលើឆាកអន្តរជាតិដូចគ្នា ។
Klopp បាននិយាយនៅពេលដែលសួរអំពីកីឡាករបារាំងរូបនេះថា៖“ ខ្ញុំមិនឃើញមានក្លឹបណានៅពេលនេះទេដែលអាចទិញ Kylian Mbappe ពី PSG ។ លោកថា តាមទស្សនៈកីឡា គ្មានអ្វីដែលមិនអាចចុះហត្ថលេខាបានទេ ទីនេះវានិយាយអំពីលុយ និយាយអំពីឱកាស និងការវិវត្តន៍ ៕