តើភ្នំ១០០៥ ឬ ភ្នំ១៥០០ មួយណាជាឈ្មោះផ្លូវការ?

0

ភ្នំពេញ៖ តំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលមួយ ដែលប្រជាពលរដ្ឋតែងតែ និយមជ្រើសយក ជាទីកន្លែងកំសាន្ដ បន្ធូរអារម្មណ៍ នាចុងសប្ដាហ៍ ឬពេលឈប់សម្រាកពីការងារ ក្នុងឱកាសពិធីបុណ្យទានផ្សេងៗ ដែលស្ថិតនៅ លើទឹកដីខេត្តពោធ៍សាត់ វានៅតែជាមន្ទិលមិនច្បាស់លាស់មួយ នៅក្នុងការហៅឈ្មោះ ដោយប្រជាពលរដ្ឋមួយចំនួនហៅថា ភ្នំ១០០៥ ឬ ភ្នំ១៥០០។

ចូលស្វែងយល់ ខ្្លឹមសារនិងអត្ថន័យដូចខាងក្រោម៖

១-ប្រវត្តិឈ្មោះភ្នំ១០០៥ គឺហៅតាមផែនទីភូមិសាស្រ្ត របស់ទាហានកាលពី សង្គ្រាមជាមួយខ្មែរក្រហម។

២-ប្រវត្តិឈ្មោះភ្នំ១៥០០ គឺហៅតាមការកំណត់កំពស់ភ្នំ ធៀបជាមួយនីវ៉ូទឹកសមុទ្រ តែកំពស់ពិតមិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំនុច ផ្លូវអន្ទង់អាំង មានកំពស់ប្រមាណតែ៩០០ម៉ែត្រ។ ឥឡូវដឹងចម្លើយច្បាស់ ហើយ គឺភ្នំ១៥០០ ជាឈ្មោះប្រើផ្លូវការ តាមរយៈបង្គោលគីឡូម៉ែត្រ នៅតាមផ្លួវ ជាតិលេខ៥៥។

សូមបញ្ជាក់៖ ភ្នំ១៥០០ គឺបង្ហាញសម្រស់នៅលើ ផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិសាត់ ដែលមានសម្រស់ស្រស់ស្អាត ត្រូវបានសម្ពោធកាលពីថ្ងៃទី០៩ មីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។

ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់
ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង(ក្រុងខេមរភូមិន្ទ) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដកស្រង់ខ្លឹមសារពី ទូរទស្សន៍កម្ពុជា