ភ្នំពេញ៖ រដ្ឋាភិបាលចិន ប្ដេជ្ញាបបន្តផ្ដល់ជំនួយជាសម្ភារៈ ជាបន្តបន្ទាប់ ដល់កម្ពុជា ដើម្បជាការរួមចំណែក ចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ជាមួយកម្ពុជា ។
យោងតាមហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃ១២ ឧសភានេះ បានឲ្យដឹងថា បើគ្មានអ្វីប្រែប្រួលនោះទេ សម្ភារៈទប់ស្កាត់ជំងឺវីរុស COVID-19 ដែលជាជំនួយថ្មីមួយទៀតរបស់ចិន ជូនចំពោះកម្ពុជា នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ។ តាមការគ្រោងទុកមុន នារាត្រីថ្ងៃទី១១ និង១៣ ខែឧសភា សម្ភារៈទប់ស្កាត់នឹងជំងឺវីរុស COVID-19 ដែលជាជំនួយរបស់ចិន ជូនចំពោះកម្ពុជា នឹងមកដល់រាជធានីភ្នំពេញ តាមផ្លូវអាកាស ។
សម្ភារៈទាំងនោះរួមមាន សារធាតុតេស្តរកជំងឺវីរុសចំនួន ៥០០១៦សម្រាប់ សម្លៀកបំពាក់ការពារចំនួន ១៨០០០កំផ្លេ វ៉ែនតាការពារចំនួន ៣០០០០ និងប្រដាប់វាស់កម្ដៅចំនួន ២០០គ្រឿង សម្ភារៈទាំងនេះត្រូវបានទទួល ដោយក្រសួងសុខាភិបាលកម្ពុជា។
ប្រទេសចិន នឹងបន្តផ្តល់ជំនួយជា សម្លៀកបំពាក់ការពារ ម៉ាស និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ បន្តផ្តល់កម្លាំងគាំទ្រ ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះ នៅក្នុងប្រទេសកម្ពុជា ៕