នៅថ្ងៃចន្ទនេះក្លឹបទាំងអស់របស់លីគកំពូលអង់គ្លេស Premier League នឹងបើកកិច្ចប្រជុំមួយទៀត ដែលត្រូវបានគេជឿជាក់ថាគឺជាថ្ងៃទី១ ក្នុងចំណោមរយៈពេល៨ថ្ងៃចុងក្រោយ ដែលខ្លួននឹងត្រូវសម្រេចចិត្តចុងក្រោយមួយ ដើម្បីអនាគតបាល់ទាត់អង់គ្លេស។
ការប្រជុំថ្ងៃនេះនឹងប្រមូលទាំងអស់ នូវមតិយោបល់គ្រប់បញ្ហាទាំងអស់ ក្នុងការដំណើរការប្រកួតរដូវកាលឡើងវិញ ហើយជឿជាក់ថាការបោះឆ្នោតចុងក្រោយមួយ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។ មានន័យថាទាំងលក្ខខណ្ឌការប្រកួត មុនការប្រកួត ទីតាំងប្រកួត និងត្រឡប់មកហ្វឹកហាត់វិញ របៀបនៃការធ្វើតេស្ត និងរាល់ដំណើរការដោយលំអិត នឹងត្រូវបញ្ចប់ក្នុងរយៈពេល៨ថ្ងៃនេះ។
តាមការចេញផ្សាយរបស់ The Sun បានញ្ជាក់ថាការបោះឆ្នោតនាថ្ងៃចន្ទសប្តាហ៍នេះ នឹងត្រូវធ្វើឡើងប្រសិនបើ ទទួលបានការគាំទ្រចំនួន១៤សម្លេង ក្នុងចំណោម២០ ហើយនៅថ្ងៃព្រហស្បតិ៍បន្ទាប់ នឹងមានកិច្ចប្រជុំមួយទៀត ជាមួយនឹងរដ្ឋាភិបាលដើម្បីអនុម័តសកម្មភាពទាំងនោះ៕
ប្រែសម្រួល៖Lee