ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាស នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១១ ឧសភានេះថា ថ្ងៃ១០ ឧសភា គ្មានអ្នកជំងឺកូវីដ១៩ ជាសះស្បេីយ ហេីយក៏គ្មានអ្នកឆ្កងថ្មីដែរ ខណៈនៅសល់តែ ២នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យបាលបន្ត។
សូមរំលឹកថា អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២២នាក់ ក្នុងនោះព្យាបាលជាសះស្បេីយ ១២០នាក់ និងនៅសល់ ២នាក់ទៀតកំពុងព្យាបាលបន្ត ៕