Barcelona គួរបំភ្លេច Martinez ស្រវ៉ាយក  Roberto Firmino

0

Barcelona  គួរតែនឹងបំភ្លេចកីឡាករ Lautaro Martinez  នឹងដេញតាមស្រវ៉ាចាប់យកកីឡាករ Roberto Firmino  របស់ក្លិបហង្សក្រហម  ដែលនេះជាការទទួច​របស់អតីកីឡាករ នៅពហុកីឡដ្ឋាន Nou Camp គឺ Bojan Krkic ដែលធ្លាប់ព្រមានប្រឆាំងនឹងការចុះហត្ថលេខាមិនត្រឹមត្រូវដូច Antoine Griezmann ។

ជាមួយអ្វីដែលធ្លាប់លើកឡើងថា ពេលនេះ ​​Bojan Krkic  នៅតែបន្តលើកឡើងថា ពួកគេគួរដេញតាមច្បាមយក Roberto Firmino ជំនួស Lautaro Martinez វិញប្រសើរជាង។

ក្រុមកាតាឡាន កំពុងពិចារណា​វែងឆ្ងាយដើម្បីយក កីឡាករ​មកលេងតំបន់ប្រយុទ្ធក្នុងរយៈពេលយូរ ដើម្បីជំនួសតំណែង Luis Suarez  ដែលមានវ័យជ្រេ ដល់ ៣៣ឆ្នាំ និង ជម្រើស កីឡាករក្នុងតំបន់វាយប្រហារ​ច្រើនទៀត បន្ទាប់ពីពួកគេមិនជោគជ័យ ក្នុងការទិញកីឡាករ Ousmane Dembele និង Griezmann មិនទទួលបានការចាប់អារម្មណ៍។

Lautaro Martinez បានធ្វើឱ្យពួកគេចាប់អារម្មណ៍ ខណៈដែលបង្ហាញខ្លួនលេងនៅ Inter Milan  ហើយជាគោលដៅដែល Barca កំពុងចង់បានដូចគ្នា​។​តែទោះជាយ៉ាងណា  Bojan បានស្នើសូមដាក់ជម្រើសមួយទៀត។

ខ្សែប្រយុទ្ធ Montreal Impact បានលើកឡើងថា ជាធម្មតា​ Inter គេមិនបានផ្តួចផ្តើមគំនិតទេ ហើយខ្ញុំគិតថា វាមិនមែនជារឿងងាយស្រួលសម្រាប់ Lautaro Martinez មកកាន់កាប់ តំបន់លេងនេះបាននោះទេ​។

ប្រសិនបើតាមខ្ញុំ គឺខ្ញុំឲ្យជ្រើសរើស កីឡាករ  Roberto Firmino ជាកីឡាករដែលលេង មានតំបន់តភ្ជាប់ខ្លាំង ។ ហើយការបកស្រាយនេះ មិនមែនខ្ញុំ ចង់បដិសេធ មិនឲ្យក្លិបចុះ ហត្ថលេខា យក  Lautaro Martinez  នោះទេ  អ្វីៗគាត់ល្អ ប៉ុន្តែជារឿងមិនអាចទៅរួច ហើយវានឹងអាចកើតមានឡើងដូចការចុះហត្ថលេខាយក Griezmann ក្រោយមកត្អួញត្អែរថា មិនដំណើរការ ។

Firmino បច្ចុប្បន្នរកបាន ៨គ្រាប់ ក្នុងចំណោម ២៩ប្រកួត នៅរដូវកាលនេះ ប៉ុន្តែសមនឹង​ទទួលបានតំណែងនេះ នៅក្នុងហង្សក្រហម ក៏ព្រោះតែគាត់បានលេងក្នុងតំណភ្ជាប់យ៉ាងល្អ ជាមួយ  Mo Salah និង Sadio Mane  ៕