ខ្សែការពារតំបន់ខាងឆ្វេងរបស់ក្លិប Atletico Madrid កីឡាករ Renan Lodi បានធ្វើតេស្តរកឃើញ វិជ្ជកូវីដ១៩ ដោយការឆ្លងនេះក្រោយពីឃើញ ក្នុងការធ្វើតេស្ត ជាក្រុមនៅសប្តាហ៍នេះ ។
លោក Diego Simeone និង កីឡាករបស់គាត់ បានវិលចូលទីលានវិញ បន្ទាប់ពីការ ដាក់នៅដាច់ដោយឡែក នៅក្នុងប្រទេសអេស្ប៉ាញ ត្រូវបានបន្ធូរបន្ថយ កាលពីថ្ងៃចន្ទ ។កីឡាករ និងបុគ្គលិក ចាំបាច់ត្រូវពាក់ស្រោមដៃ និងម៉ាស់ ដោយឆ្លងការពិនិត្យសុខភាព ក្នុងការធ្វើតេស្តរកកូវីដ១៩ ។
EFE បានរាយការណ៍ កីឡាករ Lodi អាយុ ២២ឆ្នាំ រកឃើញវិជ្ជកូវីដ ១៩ ។របាយការណ៍ដដែលបានចុះថា មិត្តភក្តិ កីឡាករប្រេស៊ីល បានរកឃើញថា កំពុងមានភាពស៊ាំជាមួយវីរុស។ទោះជាយ៉ាងណា មិត្តភក្តិ កីឡាករដែលកំពុង មានភាពស៊ាំនេះ មិនត្រូវបានគេបញ្ចេញឈ្មោះនោះទេ ក៏ព្រោះតែវាជារឿងមិនចាំបាច់ ។
បញ្ជាក់ថា LaLiga បានបញ្ជាក់ថា យ៉ាងហោចណាស់មានកីឡាករចំនួន ៣០នាក់ ដែលធ្វើតេស្តរកឃើញវិរុស នេះ ។ប៉ុន្តែពួកគេបានលើកឡើងថា នឹងមិនរារាំង ដើម្បីចាប់ផ្តើមជាថ្មី ដើម្បីបញ្ចប់រដូវកាលនេះឡើយ៕