ក្រុមបិសាចក្រហម Manchester United កំពុងរង់ចាំមើលថាតើរដូវកាល Premier League នឹងចាប់ផ្តើមឡើងវិញនៅពេលណាមុនពេលបើកកិច្ចពិភាក្សាជាមួយក្លិប Shanghai Shenhua ជុំវិញការកម្ចី Odion Ighalo បន្តទៀត។
Sportsmail បានបង្ហាញកាលពីខែមុនថាកិច្ចព្រមព្រៀងរយៈពេលខ្លីរបស់ Ighalo នឹងត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែឧសភា ។
បិសាចក្រហមចង់រក្សាខ្សែប្រយុទ្ធនីហ្សេរីយ៉ាឱ្យបានយូរជាងនេះបន្ទាប់ពីគាត់រកបាន ៤ គ្រាប់ក្នុង ៨ ប្រកួតប៉ុន្តែបញ្ហានេះកាន់តែស្មុគស្មាញ ដោយសារតែបាល់ពិភពលោកបានផ្អាក មួយរយៈមកនេះ ហើយការខ្ចីជើងកីឡាករខាងលើមកលេង កាន់តែកៀក ដោយផុតសុពលភាពនៅ ៣ សប្តាហ៍ក្រោយនេះ ។
The Chinese Super League នឹងចាប់ផ្តើមសារជាថ្មី ហើយក្លិប Shanghai បានដាក់សំណើរសារថ្មី លើកីឡាករអាយុ ៣០ឆ្នាំនេះ ក្នុងតម្លៃកុងត្រាលេង ៤សែនផោន ក្នុងមួយសប្តាហ៍ ។
ទន្ទឹមជាមួយគ្នានេះដែរ បិសាចក្រហមកំពុងចង់ដឹងថា តើលីករបស់គេនឹងចាប់ផ្តើមប្រាកដនៅពេលណា មុនធ្វើកិច្ចសន្យាជាមួយ Odion Ighalo ដែលបានចំណាយប្រាក់រហូតដល់ទៅ 130,000 ផោនក្នុងមួយសប្តាហ៍ ក្នុងអំឡុងពេលអសកម្ម៕