ទីបំផុត Cristiano Ronaldo បានវិលត្រលប់ទៅកាន់ទីក្រុងតូរីន របស់អ៊ីតាលី រួចរាល់ហើយ ជាមួយក្បួនរថយន្តហែរហម ដ៏ធំ ប៉ុន្តែនឹងត្រូវសមត្ថកិច្ចដាក់ដាច់ ដោយឡែក រយៈពេល ១៤ថ្ងៃ ។
តារាបាល់ទាត់របស់ព័រទុហ្កាលនេះ បានគ្រោងវិលត្រលប់ មួយថ្ងៃមុន ប៉ុន្តែដោយសារតែយន្តហោះឯកជនរបស់លោកតម្លៃ ៣០លានផោន ត្រូវបានរាំងស្ទះការហោះហើរ នៅក្នុងប្រទេស អេស្ប៉ាញ ដោយសារតែមានការរឹតដ្បិត ការធ្វើដំណើរ ដោយសារតែបញ្ហាជំងឹកូវីដ ១៩ ។ប៉ុន្តែនៅទីបំផុតគាត់និងក្រុមគ្រួសារអាចឡើងជិះ G650 Gulfstream នៅ Madeira មុនការហោះហើរ ដោយផ្ទាល់មកកាន់អ៊ីតាលីវិញ។
យន្ដហោះរបស់គាត់បានប៉ុនប៉ងហោះឡើងបីដងនៅថ្ងៃមុនប៉ុន្តែវាមិនអាចចាកចេញពីទីក្រុងដើម្បីទៅយកបុរសអាយុ ៣៥ ឆ្នាំនេះបានទេ។
ក្រុមសេះបង្កង់ Juventus បានកោះហៅតារាទាំងអស់របស់ពួកគេមកវិញបន្ទាប់ពីរដ្ឋាភិបាលអ៊ីតាលីបានយល់ព្រមអោយក្លិបនានាត្រលប់មកហ្វឹកហាត់វិញ។
សម្រាប់ការប្រកួត ក្រុម Sassuolo ជាក្រុមដំបូង ក្នុងក្របខណ្ឌ Serie A ដែលនឹងត្រូវធ្វើការប្រកួត បន្តរដូវកាល ដោយបន្តដោយក្រុមបន្តបន្ទាប់ Bologna, Parma និង Roma ។
Ronaldo នឹងត្រូវគេធ្វើតេស្តរកកូវីដ ១៩ មុនពេលដែលគេអនុញ្ញាតិឲ្យគាត់ហ្វឹកហាត់ ប៉ុន្តែគាត់ត្រូវចំណាយពេល ១៤ថ្ងៃសិន នៅដាច់ដោយឡែក ដែលជាច្បាប់របស់ប្រទេស និងក្រសួងសុខាភិបាល ៕
ទស្សនាវីដេអូរថយន្តក្បួនរបស់CR7 ៖
https://www.youtube.com/watch?v=utBdPwIcE_Q