តោខៀវ តាមល្បួងយកយុវជនខ្សែបម្រើឆ្នើម ពីក្រុម Derby

0

ក្រុមតោខៀវ ត្រូវបានគេរាយការណ៍មកថា កំពុងតាមល្បួងចុះហត្ថលេខា តារាបាល់ទាត់ខ្សែបម្រើឆ្នើម Max Bird របស់ក្រុម Derby ក្នុងតម្លៃខ្លួន 4.8 លានផោន ។
SunSport បានចុះផ្សាយថា ខែមុនថាក្រុមតោខៀវកំពុងព្យាយាមនាំយកកីឡាករវ័យ ១៩ ឆ្នាំរូបនេះមកកាន់ Stamford Bridge ដោយក្នុងនោះមានការគាំទ្រយ៉ាងខ្លាំងពី Frank Lampard ។​
TodoFichajes បានឱ្យដឹងថាក្លឹបតោខៀវមានសំណើរ ៤,៨ លានផោននៅលើតុសម្រាប់កីឡាករ។ ប៉ុន្តែ​ក្លិប Derby កំពុងដាកតម្លៃចេញ ចំនួន ៥លានផោន ។

ទោះបីជាយ៉ាងនេះក្តី ដោយសារតែវិបត្តិនៃការរីករាលដាល កូវីដ១៩ ដែលធ្វើឲ្យសេដ្ឋកិច្ចក្លិបទាំងអស់គាំង ដែលជាមូលហេតុ ក្លិបខាងលើ អាចនឹងលក់ចេញ Max Bird ក្នុងតម្លៃ ធូរថ្លៃ ជាងអ្វីដែលបានកំណត់កន្លងមក ។
Lampard បានលើកឡើងថា Max Bird ជាយុវជនលេចធ្លោ ។ គាត់ជាមនុស្សដែលមានការអធ្យាស្រ័យល្អ ជាមួយមនុស្សគ្រប់គ្នា ហើយចង់វិវត្តន៍ខ្លួន ពោលគឺគាត់ជាសមាជិក ក្រុមល្អ​។ខ្ញុំបានឃើញថាគាត់ជាក្មេងដ៏អស្ចារ្យហើយទំនាក់ទំនងរបស់យើងពិតជាល្អណាស់” ។

បញ្ជាក់ផងដែរថា Bird មានកុងត្រា​ជាមួយក្លិបរហូតដល់ឆ្នាំ ២០២២ ដោយលេងក្នុងក្របខណ្ឌ Championship ចំនួន ១៣ លើកនារដូវកាលនេះ៕