ស្របពេលដែលមានការពិភាក្សាជាច្រើនពី Kylian Mbappe ចាកចេញពី PSG ឥឡូវនេះវាហាក់ដូចជាគាត់ចង់បន្តកុងត្រាថ្មីទៀត ជាមួយក្លិបដើម្បីបន្តស្នាក់នៅលេងក្នុងទឹកដីបារាំង ។ នេះបើយោងតាម កាសែត L’Equipe ។
Real Madrid បានព្យាយាមបង្កើតផែនការតាមប្រមាញ់អ្នកឈ្នះពានរង្វាន់ពិភពលោក វ័យក្មេងនេះ ទោះបីជាក្លិបយក្សបារាំង នៅក្រាញននៀលចង់ទុកគាត់ ។
Mbappe ត្រូវបានគេនិយាយថាសប្បាយរីករាយនៅក្នុងប្រទេសកំណើត ហើយប្រធានក្លិប PSG លោក Nasser Al-Khelaifi ត្រូវបានគេរាយការណ៍ថាមានការផ្តល់ជូននៅលើតុដែលអាចមើលឃើញ Mbappe ស្ថិតនៅក្នុងលំដាប់ប្រាក់កម្រៃពលកម្មដូចគ្នានឹង Neymar ។
Neymar បច្ចុប្បន្នទទួលបានប្រាក់ឈ្នួលយ៉ាងច្រើន ៦០០,០០០ ផោនក្នុងមួយសប្តាហ៍ជាមួយក្រុមជើងឯកបារាំង។នោះគឺខ្ពស់បំផុតនៅលីគទី ១ ហើយស្ទើរតែទ្វេដងដែល Mbappe រកបាន។
Mbappe រកបាន ៩០ គ្រាប់ក្នុងការបង្ហាញខ្លួន ១២០ ប្រកួតអោយ PSG ហើយត្រូវបានគេចាត់ទុកជាកីឡាករបាល់ទាត់ឆ្នើមម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់ឆ្នើម ៗ នៅលើពិភពលោក ៕