Ronaldo ផ្តល់កាដូ រថយន្ត Mercedes ក្នុងថ្ងៃទិវា​ម្តាយនៅព័រទុហ្កាល 

0

Cristiano Ronaldo បានបំពេញចិត្តម្តាយរបស់គាត់ ជាមួយកាដូរថយន្ត Mercedes ក្នុងថ្ងៃទិវា​ម្តាយ ក្នុងប្រទេស​ព័រទុហ្កាល នាថ្ងៃអាទិត្យម្សិលមិញ ។​

Ronaldo មានទំនាក់ទំនងជិតស្និទ្ធកៀកកើយជាមួយម្តាយ Maria Dolores ដែលជាស្ត្រី ធ្វើឲ្យលោកមានឥទ្ធិពលយ៉ាងខ្លាំង ក្នុងអាជីព ដើម្បីឈ្នះពាន Ballon d’Or ៥ សម័យកាល។ ស្ត្រីអាយុ ៦៥ឆ្នាំនេះ បានបង្ហាញកាដូចុងក្រោយ ពី​កូនរបស់គាត់ នោះគឺ រថយន្ត  Mercedes  ។

ទន្ទឹមជាមួយគ្នានេះដែរ Ronaldo បានជូនពរ​ទៅកាន់ភរិយា​ជាទីស្រលាញ់របស់គាត់ ដែលជា ម្តាយកូនទាំង ៤របស់គាត់ ផងដែរ ។លោកបានសរសេរនៅលើបណ្តាញសង្គមថា “ រីករាយថ្ងៃបុណ្យម្ដាយចំពោះស្ត្រីពិសេសរបស់ខ្ញុំទាំងពីរ” ។

ទិវាមាតាព័រទុយហ្កាល់ត្រូវបានប្រារព្ធនៅថ្ងៃអាទិត្យសប្តាហ៍ដំបូងនៃខែឧសភា ផ្ទុយពីកាលបរិច្ឆេទចក្រភពអង់គ្លេស ដែលធ្វើនៅខែមីនា។