Borussia Dortmund ពិចារណាយក Ansu Fati ជំនួស Jadon Sancho

0

យោងតាមគេហទំព័រ ដេលីម៉េល បានអោយដឹងថាក្រុម Borussia Dortmund បានផ្តោតការចាប់អារម្មណ៍ទៅលើតារាឆ្នើម Ansu Fati របស់ក្រុម Barcelona ដើម្បីជំនួសកន្លែង Jadon Sancho ។
ក្លិបយក្សនៅក្របខ័ណ្ឌ Bundesliga បានព្យាយាម​ពិចារណា ជំនួសកន្លែងរបស់ Jadon Sancho ដែលត្រៀមនឹងបាត់បង់ ក្រោយពេលដែលបិសាចក្រហមបានព្យាយាមចែចូវ ក្នុងតម្លៃ ១០០លានផោន​។

បន្ទាប់ពីទិញបាន Erling Haaland ក្នុងទិសដៅទីផ្សាប៉ុន្មានឆ្នាំមកនេះ ក្លិបខាងលើបាន កំពុងយកចិត្តទុកដាក់ចុះហត្ថលេខាយក កីឡាករ​អាយុ ១៧ឆ្នាំ​របស់ក្លិបយក្ស​អេស្ប៉ាញ គឺ Fati ។
Fati បានក្លាយជាកីឡាករក្មេងជាងគេទី ២ របស់ក្លឹបនៅពេលដែលគាត់បានលេងជាកីឡាករបម្រុងក្នុងការប្រកួត LaLiga ជាមួយ Real Betis នឹងបានរកគ្រាប់បាល់ដូចគ្នា សម្រាប់ ក្រុម ។

គាត់លេងបាន ២៤ប្រកួត រកបាន ៥គ្រាប់ និង បោះបាល់ ជូនមិត្តរួមក្រុមផ្តាច់ទី ១ លើក ។
Dortmund មើលឃើញ Fati គឺជាទេពកោសល្យអស្ចារ្យដែលអាចដើរតាមគន្លងរបស់ Sancho ខណៈដែលកីឡាករសញ្ជាតិអង់គ្លេសនេះ មានបំណងចង់ចាកចេញពីទឹកដីអាល្លឺម៉ង់ ដូចគ្នាផងដែរនោះ ៕