Rakitic មិនខ្វល់នឹងកូវីដ១៩ឡើយហើយរំពឹងចូលលេងវិញឆាប់ៗ

0

ខ្សែបម្រើប្រយុទ្ធសញ្ជាតិក្រូអាត Ivan Rakitic នៃក្លិប Barcelona បានលើកឡើងថាគាត់ចង់ឲ្យមានការប្រកួត ម្តងទៀតឆាប់ៗហើយបញ្ជាក់ថាមិនបារម្ភខ្លាំងអំពីការឆ្លងវីរុស Covid-19 ឡើយ។

ថ្លែងកាសែតមួយរបស់អេស្បាញ Diario Marca មុនពេលត្រលប់មកវិញនៃការហ្វឹកហាត់ របស់កីឡាករបាល់ទាត់អាជីពនៅអេស្ប៉ាញដែលត្រូវបានគេជឿជាក់ថានឹងធ្វើឡើងនៅថ្ងៃទី ៤ ខែឧសភា Rakitic បាននិយាយថា ខ្ញុំពិតជាចង់ ត្រឡប់មកវិញណាស់ជាមួយនឹងការធានាដ៏ល្អបំផុតអំពីសុវត្ថិភាពពីកូវីដ១៩ប៉ុន្តែទោះជាយ៉ាងណាយើង នៅមិនទាន់អាចប្រាកដទេថាវានឹងអាចកើតឡើង ១០០ ភាគរយឡើយនោះទេ។

Rakitic បា​ន​ប​ន្តទៀ​ត​ថា​មិ​ន​មា​ន​ប​ញ្ហា​អ្វីឡើ​យ​ស​ម្រា​ប់​កូ​វី​ដ​១​៩​ចំ​ពោះ​រូ​បគា​ត់​ដោ​យ​សា​រ​តែ​ជឿ​ជា​ក់​ថា​ភា​គ​រ​យ​នៃ​ការ​ឆ្ល​ង​គឺ​មា​ន​ក​ម្រិ​ត​តិ​ចតួ​ច​ខ្លាំ​ង​ណា​ស់​ប៉ុ​ន្តែ​អ្វី​ដែ​ល​យើ​ងត្រូ​វ​តែ​ធ្វើ​នោះ​គឺ​ថា​ភា​ព​សាម​គ្គី​គ្នាជាមួយនឹងអ្នកដែលបានប្រថុយប្រថានជីវិតរបស់គេក្នុងការចាប់ផ្តើមការងារតាំងតែពីពេលវិបត្តិចាប់ផ្តើមដំបូងនៅក្នុងប្រទេសមកម្ល៉េះ៕

ប្រែសម្រួល៖Lee