West Ham ចង់បាន Batshuayi ខណៈ Chelsea ចង់លក់ចេញ

0

កាសែតអង់គ្លេស The Sun នៅថ្ងៃនេះបានសរសេរថាក្លឹបតោខៀវ Chelsea បានដាក់បញ្ចូលកីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Michy Batshuayi ទៅក្នុងបញ្ជីកីឡាករដែលត្រូវលក់ចេញពីក្លឹបនៅរដូវក្តៅនេះរួចរាល់ហើយដែលក្នុងនោះគេអាចបានដឹងថា West Ham ជាក្លឹបមុនគេបង្ហាញបំណងចង់សុំចចារទិញ។

កីឡាករប៊ែលហ្ស៊ិករូបនេះខកខានមិនអាចបំពេញតាមការចង់បានរបស់គ្រូបង្វឹកនិងក្លឹបឡើយចាប់តាំងតែពីបានផ្ទេរមកដល់ Stamford Bridge កាលពីឆ្នាំ២០១៦ក្នុងតម្លៃ៣៣លានផោនហើយក៏ត្រូវបន្តដាក់ឲ្យលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយនឹងក្លឹបផ្សេងរហូតមកដូចជា Dortmund, Valencia និង Crystal Palace ជាដើម។

កុងត្រារបស់ Batshuayi មានសុពលភាពត្រឹមឆ្នាំ២០២១ប៉ុណ្ណោះដែលមានន័យថា Chelsea ចាំបាច់ត្រូវតែលក់កីឡាកររូបនេះនៅក្នុងរដូវក្តៅខាងមុខដើម្បីអាចប្រមូលលុយមកវិញបានខ្លះជាជាងបាត់បង់ទៅទាំងគ្មានតម្លៃខ្លួន៕

ប្រែសម្រួល៖Lee