នៅថ្ងៃនេះគ្រូបង្វឹកក្លឹប Spurs លោក Jose Mourinho បានចេញមកអះអាងហើយថាប្រធានក្រុមកីឡាករខ្សែប្រយុទ្ធ Harry Kane មានសុខភាពពេញរឹងម៉ាំវិញ១០០ភាគរយហើយអាចវិលចូលប្រកួតវិញបាននាពេលខាងមុខនេះ។
កីឡាករខ្សែប្រយុទ្ធ២៦ឆ្នាំបានទទួលរងការវះកាត់តាំងតែពីខែមករាបន្ទាប់របួសក្នុងការប្រកួតបរាជ័យ១ទល់នឹង០ជាមួយនឹងក្រុម Southamptonនៅចំថ្ងៃបុណ្យចូលឆ្នាំសកល។តាមការរំពឹងទុកកន្លងមកSpursសង្ឃឹមថាខ្សែប្រយុទ្ធជួរមុខរូបនេះនឹងមិនអាចវិលត្រឡប់វិញបានឡើយរហូតដល់ខែមេសាខណៈដែលអង់គ្លេសក៏បារម្ភផងដែរអំពីសុខភាពរបស់Kaneមុនព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ Premier League ត្រូវបានគេសង្ឃឹមថានឹងអាចវិលប្រកួតវិញនៅក្នុងខែមិថុនាហើយក្នុងនោះផងដែរកីឡាករ៣រូបទៀតរបស់Spursដែលត្រឡប់ពីរបួសមកវិញមានដូចជាMoussa Sissoko និង Bergwijn ផងដែរ៕
ប្រែសម្រួល៖Lee
