Tottenham អាចនឹងបាត់បង់កីឡាករ ៦រូប នារដូវកាលក្តៅនេះ ក្នុងនោះមាន ក៏មានកីឡាករខ្សែបម្រើ Tanguy Ndombele ដោយសារតែខ្វះការទំនាក់ទំនងជាមួយ លោក Jose Mourinho ។
The Times បានអោយដឹងថា Spurs ក៏មិនសូវខ្វាយខ្វល់ក្នុងការ រក្សាកីឡាករ ខ្សែបម្រើខាងលើ ខណៈ Barcelona និង Juventus សុទ្ធតែមានទំនាក់ទំនងជាមួយខ្សែបម្រើរូបនេះទោះបីជាក្លឹប Paris Saint-Germain លែងមានចំណាប់អារម្មណ៍ក៏ដោយ។
ទោះជាយ៉ាងណាមិនមែនមានតែ Tanguy Ndombele នោះទេ ក្នុងការត្រៀមខ្លួនចាកចេញពីទឹកដី White Hart Lane ។ របាយការណ៍ដដែលថា Danny Rose, Eric Dier និង Juan Foyth ក៏ស្ថិតក្នុងបញ្ជីរលក់ចេញ ។
ជាមួយគ្នានេះដែរ Erik Lamela និង Davinson Sanchez ក៏មានមន្ទិលសង្ស័យពីអនាគតរបស់ខ្លួន ដែលត្រូវលេងផងដែរ ។
លើសពីនេះទៀត Jan Vertonghen ផុតកុងត្រានៅចុងខែមិថុនាហើយគាត់រំពឹងថានឹងចាកចេញពី Spurs ដើម្បីបន្តអាជីពរបស់គាត់នៅកន្លែងផ្សេង។