Everton កំពុងនាំមុខ​គេក្នុងចំណោមក្លិបធំៗនៅអង់គ្លេស នាំយក James Rodriguez

0

Everton  ត្រូវបានគេរាយការណ៍មកថា បានដាក់ការស្នើសុំ កីឡាករ James Rodriguez ឲ្យដើរចេញពីសុបិនអាក្រក់ នៅក្នុងទឹកដីអេស្ប៉ាញ នារដូវកាលក្តៅនេះ ។​

Rodriguez ទើបតែបង្ហាញខ្លួនលេង បាន ៧លើក នារដូវកាលនេះ ហើយមិនមែន ជាផ្នែកមួយសំខាន់ ក្នុងការដឹកនាំលេងរបស់លោក Zinedine Zidane ឡើយ​។

រឿងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ដល់ក្លឹបមួយចំនួននៃក្របខ័ណ្ឌ Premier League ដោយរបាយាករណ៍របស់ Mundo Deportivo បានរាយការណ៍ថាក្រុម Arsenal, Chelsea និង Wolves កំពុងតែសម្លឹងមើលគាត់។ទោះជាយ៉ាងណា Everton ត្រូវបានគេគិតថាចាប់អារម្មណ៍ខ្លាំងជាងគេលើ Rodriguez និងបានផ្តល់កិច្ចសន្យារយៈពេល ៤ ឆ្នាំដល់គាត់នៅឯពហុកីឡដ្ឋាន Goodison Park ។

បញ្ជាក់ផងដែរថា កីឡាករ​ខាងលើបាន ចូលួមលេង​ជាមួយក្លិបអធិរាជស ក្នុងតម្លៃ ៧១លានផោន កាលពីឆ្នាំ ២០១៤ ក្រោយបានជួយឲ្យកូឡុំប៊ីឡើងទៅកាន់ វគ្គ ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ក្នុងប្រទេសប្រេស៊ីល៕