K​l​o​p​p ខ​ល​ជួ​ប​ជា​មួ​យ​នឹ​ង​ឪ​ពុ​ក​រ​ប​ស់ M​b​a​p​p​e ស្រ​ប​ពេ​ល​ព័​ត៌​មា​ន​ផ្ទេ​រ​កា​ន់​តែ​ខ្លាំ​ង

0

កីឡាករខ្សែប្រយុទ្ធល្បីបំផុតរបស់ PSG កីឡាករ Mabppe នៅតែបន្តព័ត៌មានអំពីលទ្ធភាព ក្នុងការផ្ទេរចេញពីបារាំង ទៅលេងឲ្យក្លឹបយក្សពីរនៅអ៊ឺរ៉ុបដូចជា Real Madrid និង Liverpool ផងដែរ ទោះបីជាពិភពបាល់ទាត់កំពុងតែរងការវាយប្រហារខ្លាំងដោយសារតែកូវីដ១៩ក្តី។

កាសែតអង់គ្លេស The Mirrir បានសរសេរថា គ្រូបង្វឹកក្លឹប Liverpool លោក Klopp ត្រូវបានគេមើលឃើញថា បាននឹងកំពុងព្យាយាមនាំមុខគូប្រជែងរបស់ខ្លួន Real Madrid លើការងារចចារផ្ទេរដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រក្លឹបមួយនេះ។ក្នុងនោះបុរសអាល្លឺម៉ង់រូបនេះ បានថែមទាំងធ្វើការខលទៅជួបផ្ទាល់ ជាមួយនឹងឪពុករបស់កីឡាករ Mbappe ទៀតផង ដើម្បីបញ្ចុះបញ្ជូលកីឡាករឲ្យមកលេងនៅ Anfield។

ពាក្យចចាមអារ៉ាមជាច្រើនបានអះអាងថា Mbappe ដែលជាកីឡាករវ័យក្មេង និងមានអនាគតបំផុតលើលោកនោះ អាចនឹងមានតម្លៃខ្លួនរហូតទៅដល់ ២៥០លានផោន ដែលនេះក៏ពិបាកក្នុងការទស្សទាយដែរថាតើ Liverpool ដែលទើបមានឈ្មោះជាក្លឹបល្អបំផុតលើលោក ក្នុងរយៈពេល ១០ខែចុងក្រោយនេះ ដោយសារការលើកពាន Champion League, UEFA Super Cupនិង Club World Cup នោះអាចនឹងមានលទ្ធភាពចំណាយដែរឬយ៉ាងណា?

ប្រែសម្រួល៖Lee