នៅមុនការមកដល់នៃការប្រកួតលីគកំពូលអាល្លឺម៉ង់ឡើងវិញ ក្នុងនោះក៏មានចេញជាការហាមប្រាម មួយចំនួនផងដែរ ពាក់ព័ន្ធទៅនឹងកីឡាករទាំងអស់។ Bundesligaបានបញ្ជាកថាកីឡាករទាំងអស់ ត្រូវតែមកដល់កីឡាដ្ឋាន ជាមួយនឹងរថយន្តក្រុងផ្សេងៗគ្នា ហើយដាច់ខាតហាមរួមភេទ ជាមួយនឹងមិត្តស្រីរបស់ខ្លួន ក្នុងករណី បើនាងមានរោគសញ្ញាសង្ស័យណាមួយ។
មកដល់ពេលនេះ បើមិនមានអ្វីប្រែប្រួលទេនោះ លីគកំពូលអាល្លឺម៉ង់នឹងអាចដំណើរការឡើងវិញ នៅថ្ងៃទី៩ ខែឧសភាខាងមុខនេះ ហើយជាការប្រកួតរវាងក្រុមលេខរៀងទី២ ក្នុងតារាង Borussia Dortmund ប៉ះនឹងក្រុម RB Leipzig ដែលកំពុងស្ថិតនៅលេខរៀងទី៣។ លិខតិតអនុញ្ញាតិជាផ្លូវការ គឺបានធ្វើឡើង និងទទួលការយល់ព្រមផងដែរ ដោយក្នុងនោះមានព័ត៌មានលំអិត អំពីវិធីនៃការហ្វឹកហាត់ ការរៀបចំការប្រកួត និងការអនុវត្តផ្ទាល់ខ្លួនជាច្រើនទៀតមុន និងក្រោយការប្រកួត ដើម្បីធ្វើយ៉ាងណាជៀសឲ្យបាន ការចម្លងវិរុសកូវីដ១៩នេះ។
ម្ចាស់ផ្ទះអាចធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន ខណៈដែលកីឡាករជាក្រុមភ្ញៀវត្រូវប្រើប្រាស់រថយន្តក្រុង ដែលនឹងត្រូវត្រួតពិនិត្យរាល់ពេលធ្វើដំណើរមកដល់ច្រកកីឡាដ្ឋានប្រកួត ហើយចាំបាច់ត្រូវពាក់ម៉ាស គ្រប់គ្នាផងដែរ។មានលក្ខណ្ឌជាច្រើនទៀត ដែលនៅក្នុងពេលលីគចាប់ផ្តើម យើងគ្រប់គ្នាអាចនឹងមើលឃើញ ជាមិនខាន៕
ប្រែសម្រួល៖Lee