ការផ្ទេរចេញពីអាល្លឺម៉ង់របស់កីឡាករខ្សែប្រយុទ្ធវ័យក្មេង Sancho កាន់តែច្បាស់ហើយក្រោយពេលដែលសប្តាហ៍ចុងក្រោយនេះព័ត៌មានជាច្រើនបានបញ្ជាក់ថាកីឡាករផ្ទាល់បានយល់ព្រមរាល់លក្ខណ្ឌដែលបានផ្តល់ដោយ Man United រួចទៅហើយដោយនៅរងចាំតែការចចាររវាងក្លឹបនិងក្លឹបប៉ុណ្ណោះ។
នៅថ្ងៃសុក្រនេះកាសែតអង់គ្លេស The Mirror បានសរសេរថាក្លឹប Dortmund ហាក់នៅមិនទាន់អស់ចិត្តជាមួយនឹងកីឡាករខ្សែប្រយុទ្ធអង់គ្លេសវ័យ២០ឆ្នាំរូបនេះនៅឡើយហើយជឿជាក់ថានឹងប្រើប្រាស់វិធីចុងក្រោយមួយទៀតដើម្បីអាចបន្តកុងត្រាថ្មីយ៉ាងហោចណាស់បានមួយរដូវកាលទៀតជាមួយនឹងគ្នា។
បច្ចុប្បន្នកុងត្រារបស់កីឡាករSanchoនឹងត្រូវផុតកំណត់ក្នុងឆ្នាំ២០២២ប៉ុន្តែ Dortmund បានត្រៀមប្រាក់ខែបន្ថែម៣,៥លានផោនជូនកីឡាកររូបនេះជាថ្នូរនឹងកុងត្រាបន្ថែមមួយឆ្នាំទៀតដែលមានន័យថា Sancho នឹងទទួលបាន៩លានផោនក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖Lee