យើងបានដឹងហើយថាក្លឹបតោខៀវ Chelsea គឺបានក្លាយទៅជាក្លឹបតែមួយគត់ដែលបានបណ្តេញលោក Jose Mourinho ដល់ទៅ២ដងក្នុងអាជីពរបស់បុរស The Special One រូបនេះប៉ុន្តែការបណ្តេញចេញលើកទី១គឺជាពេលវេលាដែលកីឡាករទាំងអស់មិនចង់ឲ្យបុរសរូបនេះចាកចេញឡើយ។

សប្តាហ៍នេះវិរៈបុរសម្នាក់របស់ក្លឹបតោខៀ Chelsea គឺលោក John Terry បានចេញមករៀបរាប់រំលឹកអំពីស្ថានភាពដែលបានកើតឡើងក្នុងគ្រាដែលការបណ្តេញចេញនៃលោក Jose Mourinho កាលពីឆ្នាំ២០០៧។ Terry បាននិយាយថាពិតជាមិនអាចភ្លេចបានឡើយហេតុការណ៍ពេលនោះដោយក្នុងនោះមានកីឡាកររបស់ក្លឹបមិនតិចឡើយដែលបានបង្ហូរទឹកភ្នែកស្រណោះ Jose Mourinho ។
ជារដូវកាលទី៤ជាប់គ្នាសម្រាប់បុរសប៉ទុយហ្គាល់រូបនេះប៉ុន្តែក្លឹបទើបតែទទួលរងនូវសំពាធបន្តិចប៉ុណ្ណោះដោយសារទំរង់លេងធ្លាក់ចុះ។ការប្រកួតចុងក្រោយដែល Chelsea បានត្រឹមស្មើក្រុម Rosenborg ក្នុងទឹកដីខ្លួនឯងក្របខណ្ឌ Champion League បានក្លាយទៅជាមូលហេតុមួយទៀតដើម្បីបណ្តេញលោកទាំងដែល៣រដូវកាលកន្លងលោបានជួយក្លឹបលើកពានរង្វាន់ជាច្រើនក្តី៕
ប្រែសម្រួល៖Lee
