John Terry ធៀប Jack Grealish ទៅនឹង Eden Hazard និង​ Joe Cole

0

John Terry ជំនួយការគ្រូបង្វឹករបស់ក្លិប Aston Villa បានសរសើរចំពោះ Jack Grealish ដោយធៀបទៅនឹងកីឡាករ Eden Hazard និង​ Joe Cole ។​
កីឡាករអាយុ ២៤ឆ្នាំ ត្រូវបានគេរាយការណ៍មកថា ជាកីឡាករ​ក្នុងបញ្ជី​រផ្ទេររបស់លោក Ole Gunnar Solskjaer បន្ទាប់ពីរកគ្រាប់បាល់បាន ៧គ្រាប់ និងបញ្ជូនបាល់ជូនមិត្តរួមក្រុមផ្តាច់ទីចំនួន ៧ លើក។

វាក៏ត្រូវបានគេលើកឡើងផងដែរថា Jack Grealish មានតម្លៃប្រហែល ៦០លានផោន ដែលធូរថ្លៃជាង James Maddison របស់ក្លិប Leicester City ។​
អតីតកីឡាករឆ្នើមរបស់តោខៀវ លោក Terry បានប្រាប់ AVTV ខ្ញុំយល់ឃើញថា Jack Grealish ស្រដៀងទៅនឹង Joe Cole និង Eden Hazard ។​


ខ្ញុំគ្រា​ន់​តែគិ​ត​ថា​ស​ម​ត្ថ​ភា​ព​ធ​ម្ម​ជា​តិ​ដែល​គា​ត់​មា​ន​ហើ​យ​ ​J​o​e ​C​o​l​e​ ​មា​ន​ទេ​ព​កោស​ល្យ​ដែ​ល​ព្រះ​ជា​ម្ចា​ស់​ប្រ​ទា​ន​ឲ្យ ដែលមិនមានមនុស្សជាច្រើនមាននោះទេប៉ុន្តែគាត់ពិតជាមានមែន។
លោកបានបន្តថា គាត់រហ័សប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹង គាត់មានទេពកោសល្យអស្ចារ្យ ។​

អតីតកីឡាករជើងចាស់តោខៀវបានលើកឡើងពី Jack Grealish ថា នៅទីនេះ​មានរឿងជាច្រើន ចំពោះអ្នកលេងតំបន់ខ្សែបម្រើ ដែលគេមើលមិនឃើញ តែសម្រាប់ Jack គឺមានទេពកោសល្យដ៏អស្ចារ្យ ខ្ញុំមានក្តីរីករាយ ដែលបានឃើញគាត់រីកលូតលាស់ និងអភិវឌ្ឍក្នុងរយៈពេលមួយឆ្នាំពីរឆ្នាំចុងក្រោយនេះ។ ក្នុងនោះក៏បានបង្ហាញពីសមត្ថភាព ទៅកាន់ពិភពលោក​ទាំងមូល ដោយសបញ្ជាក់ថា គាត់ជា​កីឡាករ​ស្ថិតក្នុងចំណាត់ថ្នាក់កំពូល ។
លោកថា Jack តែងតែ​នៅហ្វឹកហាត់ដល់ម៉ោង 5,6,7 រាល់ល្ងាច ញ៉ាំអាហារត្រឹមត្រូវ ហើយក៏បានធ្វើការហាត់ប្រាណ​យ៉ាង​ទៀងទាត់ គាត់ជា​អ្នកជំនាញម្នាក់ ដែលចង់ឲ្យខ្លួន ឡើងដល់ចំណុចកំពូល៕