Morrison ថា Real Madrid និង Barcelona នឹងព្យាយាមចុះហត្ថលេខា Marcus Rashford

0

Real Madrid និង Barcelona នឹងព្យាយាមចុះហត្ថលេខាលើ Marcus Rashford ពី Manchester United នាពេលអនាគត។

តារាបាល់ទាត់របស់ក្លិបបិសាចក្រហម កំពុងរីករាយ​ ជាមួយរដូវកាលដ៏ល្អ ដោយស៊ុតបញ្ចូលទីបាន ១៩គ្រាប់ រហូតដល់បាល់ទាត់ត្រូវបានផ្អាក ដោយសារតែ​ជំងឺផ្លូវដង្ហើមកូវីដ១៩ ។

កីឡាករ​អាយុ ២២ឆ្នាំនេះ បានចុះហត្ថលេខាថ្មី រយៈពេល ៤ឆ្នាំ ជាមួយតម្លៃខ្លួន លេងប្រចាំសប្តាហ៍ ចំនួន ៣សែនផោន កាលពីរដូវកាលមុន ហើយជាកីឡាករដ៏សំខាន់ម្នាក់ ក្រោមការ​ ដឹកនាំរបស់លោក Ole Gunnar Solskjaer ។​

ហើយអតីតខ្សែប្រយុទ្ធ Crystal Palace លោក Morrison ជឿជាក់ថា Rashford គឺជាកីឡាករបាល់ទាត់ឆ្នើមម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់ឆ្នើម ៗ នៅលើពិភពលោកជាមួយនឹងចំណាប់អារម្មណ៍ផ្ទេរពីក្រុមយក្ស LaLiga ។

Morrison  បានថ្លែងថា គាត់(Rashford) នឹង​កាន់តែប្លែក ហើយកាន់តែល្អ សូមកត់សម្គាល់ពាក្យខ្ញុំទៅ ហើយខ្ញុំគិតថា  Barcelona ឬ Real Madrid នឹង​ព្យាយាមចុះហត្ថលេខា ក៏ព្រោះតែ Rashford មានទេពកោសល្យពិសេស ។​ លោកបានបន្តថា គាត់ជា​កីឡាករម្នាក់ដែលនៅក្មេង អាចលេងបានច្រើន គាត់មានបញ្ញាស្មារតីខ្លាំង គាត់ជាកីឡាករអស្ចារ្យម្នាក់។ អ្នកត្រូវការរបស់ដូចនេះនៅក្នុងអាជីព។​ លោកបានបន្ថែមថា Rashford គឺជាកីឡាករបាល់ទាត់ឆ្នើមម្នាក់នៅពេលនេះ ៕