ក្លិបសារិកាព្រៃ ត្រៀមកញ្ចប់ ២០០លានផោន​ ទិញកីឡាករសំខាន់

0

យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា ក្លិបសារិកាព្រៃ ញ៉ូស៍ខេសល៍ នឹង​ត្រៀមចំណាយ ២០០លានផោន ក្នុងទីផ្សារដោះដូរកីឡាករ ។
ជាមួយសាច់ប្រាក់នេះ គេនឹង​សម្លឹង​ខ្សែប្រយុទ្ធមុតស្រួច​របស់ក្លិប Barcelona គឺ Antoine Griezmann ដែលជាគោលដៅធំរបស់ពួកគេ ត្រៀមរដូវកាលថ្មី ។
ទោះបីជាយ៉ាងនេះក្តី Newcastle អាចនឹងជួបបញ្ហា ក៏ព្រោះតែក្លិបយក្សអេស្ប៉ាញ បានពិចារណា ដោយយក Griezmann ជាថ្នូរ​ក្នុងការដោះដូរយក Neymar ទៅកាន់ទឹកអេស្ប៉ាញ វិញ​។

ប្រភពខាងលើថា ក្លិបសារិកាព្រៃ បានត្រៀមរួចរាល់យកខ្សែការពារកណ្តាលរបស់ Benfica គឺ Rafa Silva ដោយការផ្លាស់ប្តូរនេះកំពុងដំណើរការ។ ក្នុងនោះដែរ ក្លិបនៅព័រទុហ្កាល បានទាមទារចំនួន ២៥លានផោន តែ ក្លិបយក្សថ្មីនៅលើទឹកដីអង់គ្លេស ឲ្យតែ ១៥លានផោន។
ក្រៅពីនេះគេនៅចាប់អារម្មណ៍ទៅលើ Dwight McNeil ដែលកំពុងលេងនៅ Burnley ដោយអាចនឹងត្រូវក្លិបលក់ ក្នុងតម្លៃ ៣៥លានផោន។
ជាមួយគ្នានេះដែរសេដ្ឋីអារ៉ាប់ ក៏បានសំឡឹងមើលកីឡាករ John McGinn របស់ Aston Villa ដែលមានតម្លៃ ៣០លានផោន ។​

មួយទៀតកីឡាករ Danny Rose ដែលកំពុងលេងក្នុងលក្ខណៈខ្ចីជើងជាមួយក្លិប Newcastle អាចនឹងត្រូវក្លិបនេះចុះហត្ថលេខា​ផ្តាច់ជាអចិន្ត្រៃយ៍ ចំពេលដែលលោក Jose Mourinho បានបើកភ្លើង​ខៀ​វ​ឲ្យខ្សែការពារ​តំបន់ខាងឆ្វេងរូបនេះចាកចេញ ៕