C​o​u​t​i​n​h​o ម​ក​លេ​ង​នៅ C​h​e​l​s​e​a កា​ន់​តែ​កៀ​ក​ជា​ផ្លូ​វ​កា​រ

0

ក្លឹបតោខៀវ Chelsea ត្រូវបានគេជឿជាក់ថា កាន់តែខិតជិតក្នុងការចុះកុងត្រាជាផ្លូវការហើយ ជាមួយនឹងក្លឹប Barcelona ដើម្បីផ្ទេរយកកីឡាករប្រេស៊ីល Phillipe Coutinho មកលេងនៅអង់គ្លេសវិញ ទាំងដែលក្លឹបកាំភ្លើងធំ Arsenal ក៏មានចំណាប់អារម្មណ៍ខ្លាំងផងដែរ។

កីឡាករប្រេស៊ីលរូបនេះចាកចេញពី Anfiled កាលពីខែមករាឆ្នាំ២០១៨ កន្លងមកនេះប៉ុណ្ណោះ ប៉ុន្តែមិនអាចបង្ហាញទំរង់លេងល្អ ដូចការសង្ឃឹទុករបស់ក្លឹប ដើម្បីជំនួសតំណែង Xavi ឬ Iniesta របស់ក្លឹបនោះបានឡើយ ហើយក៏បានបន្តលេងខ្ចីជើងទៅអាល្លឺម៉ង់ជាមួយនឹង Bayern Munich កាលពីរដូវក្តៅមុនផងដែរ។

តម្លៃខ្លួន ៧៥លានផោនក្លឹប Chelsea សង្ឃឹមថានឹងអាចជោគជ័យ នាំយកកីឡាកររូបនេះ នៅក្រោយរូបគេបញ្ចប់រដូវកាលនេះ ក្នុងកុងត្រាខ្ចីជើងជាមួយនឹង Bayern Munich។ទំរង់លេងពេលនៅជាមួយនឹង Bayern Munich ពិតជាល្អខ្លាំងណាស់ ដោយអាចរកបានទៅដល់ ៩គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន ៣២គ្រាប់រដូវកាលនេះ ប៉ុន្តែនៅតែមិនអាចបំពេញចិត្ត ម្ចាស់ជើងឯកអាល្លឺម៉ង់រូបនេះបាន៕

ប្រែសម្រួល៖Lee