ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ដែលព្រឹត្តទៅ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
សន្និសីទនេះ មានគោលបំណង ជម្រាបជូនសាធារណជនឲ្យបានជ្រាប អំពីប្រសិទ្ធភាពក្នុងកិច្ចការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាព របស់ប្រជាពលរដ្ឋ ព្រមទាំងការការពារ ទ្រព្យសម្បត្តិ និងបរិស្ថានផងដែរ។
សូមរំលឹកថា សន្និសីទសារព័ត៌មាន នាពេលនេះ មានវាគ្មិន អញ្ជើញចូលរួម៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដោយមានការសម្របសម្រួលពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ៕