ក្រោយការពិភាក្សាគ្នាតាមវិដេអូខល រវាងក្លឹបកំពូលទាំង២០ ពេលនេះលីគកំពូលអ៊ីតាលី Serie A បានឈានទៅដល់ការយល់ព្រមគ្នាទាំងស្រុងហើយ ថានឹងបញ្ចប់រដូវកាលនេះទៅឲ្យបានត្រឹមចុងខែមិថុនា។
ហើយតាមផែនការចុងក្រោយនេះ មានន័យថាក្លឹបទាំងអស់អាចត្រឡប់ចូលមកហ្វឹកហាត់ឡើងវិញ នៅថ្ងៃទី៤ ខែឧសភា នៅពេលដែលកាលកំណត់បិទប្រទេសរបស់អ៊ីតាលី ត្រូវបានផុតកំណត់។គិតមកដល់ពេលនេះអស់រយៈពេលជាង១ខែហើយ ដែលលីគកំពូលអ៊ីតាលីបានផ្អាក ដោយសារជំងឺរាតត្បាតកូវីដ១៩ គិតចាប់តាំងពីថ្ងៃទី៩ ខែមិនាមក។
Juventus កំពុងឈរនៅកំពូលតារាងមាន៦៣ពិន្ទុ ក្នុងការប្រកួតទាំង២៦ ប៉ុន្តែលើ Lazio ដែលស្គាល់ពាក្យចាញ់តែ២ប្រកួតប៉ុណ្ណោះ រដូវកាលនេះតែ១ពិន្ទុប៉ុណ្ណោះ ខណៈដែល Inter Milan កំពុងស្ថិតនៅឆ្ងាយពី Juventus ដល់ទៅ៩ពិន្ទុ៕
ប្រែសម្រួល៖Lee