ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារឧត្តមសេនីយ៍ត្រីយ៍ ស្រេង សុខា អត្តលេខ ៦៣៤៥៦ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាបណ្ដោះអាសន្ន។
យោងតាមសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ មេសាបានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រីយ៍ ស្រេង សុខា ត្រូវបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី ៕