M​a​n U​n​i​t​e​d នឹ​ង​ដ​ក​ខ្លួ​ន​ពី​កា​រ​ប្រ​ជែ​ង​យ​ក H​a​r​r​y K​a​n​e

0

កាសែតអង់គ្លេស The Sun នៅថ្ងៃនេះបានសរសេរថា គ្រូបង្វឹកក្លឹបបិសាចក្រហម Man United លោក Ole Solskjaer នឹងមិនយល់ព្រមក្នុងការចំណាយលុយដ៏ច្រើនសន្ធឹក ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ Harry Kane មកក្លឹបឡើយ ដោយលោកជឿជាក់ថា Marcus Rashford ក៏ល្អមិនចាញ់គ្នានោះដែរ។

យើងបានដឹងហើយថា មិនយូរប៉ុន្មានទេដែលលោក Solskjaer បានមកដល់ទឹកដី Old Trafford ហើយក៏ជ្រើសយក Rashford ជាកីឡាករជួរមុខភ្លាមតែម្តង ហើយបានបញ្ជាក់ជំហយ៉ាងច្បាស់ អំពីទំនុកចិត្តរបស់ខ្លួន ជាមួយនឹងសមត្ថភាពរបស់កីឡាករ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។

Rashford មានវ័យ ២២ឆ្នាំខណៈដែល Kane មានវ័យ២៧ឆ្នាំ ដូច្នេះលោក Solskjaer បានលើកយកចំណុចនេះ មកប្រៀបធៀបថា Rashford នៅសល់ពេលច្រើនណាស់ ដែលអាចពង្រឹងសមត្ថភាពរបស់ខ្លួន ឲ្យខ្លាំងដូចទៅនឹង Harry Kane៕

គួរបញ្ជាក់ កីឡាករខ្សែប្រយុទ្ធអង់គ្លេស Rashfordរូបនេះមានទំរង់លេងល្អណាស់ កាលពីចុងរដូវកាលមុន និងដើមរដូវកាលនេះ ដោយមុនខែមករារូបគេរកបាន ១៩គ្រាប់រួចទៅហើយ ក្នុងលីគកំពូលអង់គ្លេស៕

ប្រែសម្រួល៖Lee